ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លឺសន្តិភាព! រុស្ស៊ីត្រៀមចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន តាមរូបមន្ត “ពូទីន-ត្រាំ”

7 ម៉ោង មុន

ទីក្រុងមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡារ៉ូវ បានប្រកាសពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន តាមរយៈការចរចាដែលផ្អែកលើការយោគយល់គ្នាដែលសម្រេចបានរវាងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន…

ទីក្រុងមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡារ៉ូវ បានប្រកាសពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន តាមរយៈការចរចាដែលផ្អែកលើការយោគយល់គ្នាដែលសម្រេចបានរវាងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតី ដូណាល់ ត្រាំ។ ​នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈនេះ។

ទំនោរឆ្ពោះទៅរកតុចរចានេះបានប្រព្រឹត្តទៅយ៉ាងសកម្មផុសផុល បន្ទាប់ពីជំនួបកំពូលនៅទីក្រុង នៃរដ្ឋអាឡាស្កា កាលពីខែសីហា ឆ្នាំ២០២៥ ដែលបានក្លាយជាមូលដ្ឋានគ្រឹះថ្មីនៃទំនាក់ទំនងមហាអំណាចទាំងពីរ ក្រោយការវិលត្រឡប់មកកាន់អំណាចវិញរបស់លោក ត្រាំ ជាមួយនឹងសន្យាបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណា រុស្ស៊ីនៅតែរក្សាជំហរម៉ឺងម៉ាត់ក្នុងការទាមទារឱ្យយកផលប្រយោជន៍សន្តិសុខរបស់ខ្លួនមកពិចារណា និងការជំរុញពិភពលោកពហុប៉ូលដែលមិនស្ថិតក្រោមអនុត្តរភាពរបស់បក្សសម្ព័ន្ធយោធាខាងលិច ដែលនេះបង្ហាញថា សន្តិភាពអាចនឹងកើតមាន លុះត្រាតែមានការព្រមព្រៀងលើរបត់នយោបាយថ្មីមួយដែលភាគីទាំងពីរអាចទទួលយកបាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ