ទីក្រុងតេហេរ៉ង់៖ កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក កំពុងឈានចូលដល់ដំណាក់កាលរសើប ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់ជំហររឹងមាំបំផុតលើកម្មវិធីមីស៊ីលបាលីស្ទិករបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈនេះ។
អ៊ីស្រាអែលតែងតែយល់ថា កិច្ចព្រមព្រៀងណាដែលផ្ដោតតែលើបញ្ហានុយក្លេអ៊ែរដោយមើលរំលងអាវុធមីស៊ីល គឺជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ខណៈដែលអ៊ីរ៉ង់ចោទប្រកាន់ថា នេះជាល្បែងនយោបាយរបស់ក្រុមចរចា ដែលចង់រារាំងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ការប្រជែងឥទ្ធិពលគ្នានៅទីក្រុងវ៉ាស៊ីនតោននេះ បានធ្វើឱ្យកិច្ចចរចាដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ក្លាយជាល្បែងអុកនយោបាយដ៏ស្មុគស្មាញបំផុតមួយ ក្នុងការព្យាយាមរក្សាតុល្យភាពរវាងការចង់បានសន្តិភាពរបស់អាម៉េរិក និងការទាមទារសន្តិសុខដាច់ខាតរបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ