រថយន្តស្ទូចដឹកដែក បើកកៀរបង្គោលភ្លើង បាក់វ័ធត្រូវជញ្ជាំងធនាគារ
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចដឹកដែក ១គ្រឿង របស់ក្រុមហ៊ុន ISI PALM បានបើកកៀរបង្គោលភ្លើងថ្ម ១ដើម បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់…
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចដឹកដែក ១គ្រឿង របស់ក្រុមហ៊ុន ISI PALM បានបើកកៀរបង្គោលភ្លើងថ្ម ១ដើម បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់…
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចដឹកដែក ១គ្រឿង របស់ក្រុមហ៊ុន ISI PALM បានបើកកៀរបង្គោលភ្លើងថ្ម ១ដើម បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់ ហើយគល់បង្គោលភ្លើងនោះបានខ្ទាតវ័ធ ត្រូវថ្មម៉ាបជញ្ជាំងធនាគារមួយ ស្ថិតនៅក្បែរនោះ បែកធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ខ្សែភ្លើងផងដែរ បន្ទាប់មកទើបបង្គោលភ្លើងខាងលើនោះដួលសង្កត់ទ្រង់រថយន្តស្ទូចតែម្ដង ។
ឧប្បត្តិហេតុនោះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២០០៤ កែងហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុបសិនជូរីផ្លាហ្សា ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មហាជនបានសម្ដែងការហួសចិត្តនិងបង្គោភ្លើងខាងលើដូចជាគ្មានបង្កប់ដែកនៅខាងក្នុងនោះទេ គឺមានតែថ្មបេតុងសុទ្ធ ទើបរថយន្តកៀរបណ្ដាលបាក់ដាច់ផុយៗបែបនេះ ប្រសិនបើសិនបើមានបង្កប់ដែកនៅខាងក្នុង ប្រហែលគ្រាន់តែបាក់ដួលមិនដល់ថ្នាក់ដាច់ថ្មិលផុយដូចឈើរបែបនេះឡើយ ឬក៏មានដែកដែរប៉ុន្តែដែកសសៃតូចនិងដាក់តិចតួចប៉ុណ្ណោះ ។
បុរសអ្នករត់ម៉ូតូកង់បីម្នាក់បាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តស្ទូចដឹកដែក១គ្រឿងពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-5956 របស់ក្រុមហ៊ុនISI PALM បើកបរធ្វើដំណើរតាមផ្លូវលេខ២០០៤ ក្នុងទិដៅពីត្បូងទៅជើងទន្ទឹមគ្នាជាមួយរថយន្តកូរ៉េមិនចាំម៉ាក១គ្រឿងទៀត ដែលបើកស្របគ្នានៅខាងឆ្វេង ។ លុះពេលទៅដល្រ់ង់ចំណុចកើតហេតុ រថយន្តកូរ៉េមិនចាំម៉ាកនោះ បានគេចមកខាងស្ដាំដៃ ដោយពុំដឹងថាគេចអ្វីនោះទេ ខណៈនោះទំនងជាខ្លាចប៉ះគ្នា រថយន្តស្ទូចដឹកដែកខាងលើ ក៏បានគេចមកខាងស្ដាំដែរ ទើបបណ្ដាលឲ្យកៀរបង្គោលភ្លើងនោះតែម្ដង ។
បុរសនោះបាននិយាយបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យបង្គោលភ្លើងបាក់ត្រឹមគល់ ហើយគល់បង្គោលភ្លើងបានវ័ធត្រូវថ្មម៉ាបជញ្ជាំងធនាគារមួយ ដែលស្ថិតនៅក្បែរនោះ បណ្ដាលឲ្យបែកធ្លាក់រាយប៉ាយពេញផ្លូវ ព្រមទាំងដាច់ខ្សែភ្លើងផងដែរ ។ បន្ទាប់មកទើបង្គោលភ្លើងខាងលើដួលសង្កត់ទ្រង់រថយន្តស្ទូចនោះ ចំណែករថយន្តកូរ៉េមិនចាំម៉ាកបានបើកគេចទៅបាត់ស្រមោល ហើយក្រោយពេលកើតហេតុរថយន្តស្ទូចបានឈប់ស្ងៀម ។ បន្ទាប់មកខាងតំណាងរថយន្តបានជួបសម្របសម្រួលដោះស្រាយជាមួយមន្ត្រីអគ្គិសនី និងតំណាងធនាគារ ដែលរងការខូចខាតជញ្ជាំងនោះ ប៉ុន្តែពុំដឹងថាត្រូវរ៉ូវគ្នាបែបណានៅឡើយទេ ៕











ចែករំលែកព័តមាននេះ