ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​បឹង​យក្ខ​ឡោម ​ចាប់ផ្តើម​ថ្លា​បណ្តើ​ៗ​វិញ​ហើយ នឹង​វិល​ទៅ​សភាព​ធម្មតា​វិញ ខណៈ​មន្ត្រី​ជំនាញ​ ​រក​មិនឃើញ​សារ​ធាតុ​ពុល​ក្នុង​ទឹក​ទេ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា ទឹក​បឹង​យក្ខ​ទ្បោ​ម ​ដែល​លេច​ទ្បើ​ង​នូវ​បាតុភូត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ទឹក​បឹង​ធម្មជាតិ និង​ជាទី​តាំង​ទេស​ស​ចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ បាន​ប្រែជា​ល្អក់​ខាប់​ខុសធម្មតា ​ក្នុង​រយៈពេល​កន្លង​មកនេះ ឥ​ទ្បូ​វ​បាន​បាច់​ផ្តើម​រង​ថ្លា​បណ្តើ​ៗ​ហើយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា ទឹក​បឹង​យក្ខ​ទ្បោ​ម ​ដែល​លេច​ទ្បើ​ង​នូវ​បាតុភូត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ទឹក​បឹង​ធម្មជាតិ និង​ជាទី​តាំង​ទេស​ស​ចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ បាន​ប្រែជា​ល្អក់​ខាប់​ខុសធម្មតា ​ក្នុង​រយៈពេល​កន្លង​មកនេះ ឥ​ទ្បូ​វ​បាន​បាច់​ផ្តើម​រង​ថ្លា​បណ្តើ​ៗ​ហើយ ហើយ​វា​នឹង​វិល​ទៅ​រក​សភាព​ធម្មតា​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រែ​ពណ៌​ទឹក​បឹង​យក្ខ​ទ្បោ​ម​ដូច​គ្នា​នេះ ​ធ្លាប់​បាន​កើត​ទ្បើ​ង​ម្តង​ហើយ​កាលពី​១៥ ឆ្នាំ​មុន​។

លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​នេះ ​ទឹក​បឹង​យក្ខ​ទ្បោ​ម​បាន​រង​ថ្លា​បណ្តើ​ៗ​ហើយ ហើយនឹង​វិល​ទៅ​សភាព​ដើម​វិញ​ នា​ពេល​ខាង​មុខ​។ លោក​បាន​បញ្ជាក់​ដែរ​ថា ក្រសួងបរិស្ថាន​បាន​យក​សំណាក​ទឹក​មក​វិភាគ​ដែរ តែ​រក​មិនឃើញ​ថា ​មាន​សារធាតុពុល​នៅ​ក្នុង​ទឹក​នោះ​ទេ​។ ដូច្នេះ​អាច​និយាយ​ថា​ ទឹក​ដែល​ល្អក់​ខុសធម្មតា​នោះ វា​មិន​ប៉ះពាល់​ដល់​ជីវៈចម្រុះ​ក្នុង​បឹង​យក្ខ​ទ្បោ​ម និង​សុខភាព​សាធារណ​នោះ​ទ្បើ​យ​ ។

លោក​ក៏​បញ្ជាក់​បន្ថែម​ថា ពេល​យក​ទឹក​ដែល​ល្អក់​ក្នុង​បឹង​យក្ខ​ទ្បោ​ម ​មក​ពិនិត្យ​នោះ យើង​រក​ឃើញ​កម្រិត PH គឺ ៦,៨៨ ស្ថិត​នៅ​កម្រិតស្តង់ដារ ​បាន​កំណត់​មាន ៦,៥ ទៅ ៨,៥ ។ ដូច្នេះ​មាន​ន័យ​ថា ​ពុំ​មាន​ជាតិពុល​នៅ​ក្នុង​ទឹក​នោះ​ទេ គឺ​វា​ស្ថិត​នៅ​កម្រិត​ធម្មតា​។ ចំពោះ​សារធាតុ​រឹង​សរុប TSS វិញ​គឺ​មាន ១៩ មី​លី​ក្រាម​ក្នុង​មួយ​ម៉ែត្រ​គីប ដោយ​អនុលោម​តាម​ស្តង់ដារ​គឺ តូច​ជាង ១០០ ក្នុង​មួយ​ម៉ែត្រ​គីប ដែល​វា​បាន​បង្ហាញ​ពី​ភាព​កក​ទាប និង​ភាព​ល្អិត​មាន​តិចតួច​បំផុត​នៅ​ក្នុង​ទឹក​។ ចំណែក​អុក​ស៊ី​ហ្ស៊ែ​ន ​រលាយ​ក្នុង​ទឹក DO មាន ៣,៤៥ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ ហើយ​កម្រិត​នេះ​ មិន​ប៉ះពាល់​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក​នោះ​ទេ​ ។

លោក​បន្ត​ថា យោង​តាម​ការ​វិភាគ និង​កម្រិត​សារធាតុ​ខាងលើ​នេះ​ហើយ ទើង​យើង​អាច​សន្និដ្ឋាន​ថា ទឹក​នៅ​បឹង​យក្ខ​ទ្បោ​ម​មាន​គុណភាព​ធម្មតា មិន​មានការ​បំពុល ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវៈចម្រុះ​នោះ​ដែរ​ ។

យ៉ាងណា​ក៏​ដោយ លោក ខ្វៃ អាទិ​ត្យា បាន​ឲ្យ​ដឹង​ដែរ​ថា បើ​តាម​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​នោះ​បញ្ជាក់​ថា ស្ថានភាព​ប្រែប្រួល​ពី​ថ្លា មក​ល្អក់ ​នៅ​បឹង​យក្ខ​ទ្បោ​ម​ដូច​គ្នា​នេះ ​បាន​កើត​ទ្បើ​ង​ម្តង​ហើយ​កាលពី​ប្រមាណ ១៥ ឆ្នាំ​មុន ​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី២១ ខែមករា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មានការ​ភ្ញាក់​ផ្អើ​យ​យ៉ាង​ខ្លាំង ខណៈដែល​ទឹក​បឹង​យក្ខ​ឡោម ​បាន​ប្រែ​ពណ៌ ពី​ថ្លា​ដូច​កញ្ចក់ ទៅ​ជា​ល្អក់​ខាប់​ដូច​ទឹកគ្រឿង​ ។
    
ពាក់ព័ន្ធ​ករណី​នេះ លោក វេន ចឹ អនុប្រធាន​បឹង​យក្ខ​ឡោម ​ក៏​ធ្លាប់​បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ទឹក​បឹង​យក្ខ​ឡោម​នេះ ជា​បាតុភូត​ធម្មជាតិ ហើយ​បើ​តាម​កំណត់​ត្រា គឺ​កើត​មាន​ចំនួន​បី​លើក​រួច​មក​ហើយ​ ដោយ ៖
លើក​ទី​១. កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩
លើក​ទី​២. កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១១
និង​លើក​ទី​៣. កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០២៦ នេះ​។
    
លោក​បន្ត​ថា កាល​ឆ្នាំ​១៩៩៩ បាតុភូត​នោះ​កើតឡើង​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត ដោយ​សង្កេត​ឃើញ​មា​នប​ច្ឆា​ទាំង​តូច​,​ធំ ងាប់​រាយ​ប៉ាយ អណ្តែត​ព្រោងព្រាត​នៅ​លើ​ផ្ទៃ​ទឹក​បឹង តែ​ម្តង​។ ដោយឡែក មក​ដល់​ឆ្នាំ​២០១១ បាតុភូត​នេះ កើត​មាន​ម្តងទៀត ហើយ​មក​ដល់​ឆ្នាំ​២០២៦ បាតុភូត​ធម្មជាតិ​នេះ​ម​កើតឡើង​ដូច​គ្នា ប៉ុន្តែ​មិនឃើញ​មា​នប​ច្ឆា​ងាប់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដូច​មុន​នោះ​ទេ​។

សូម​បញ្ចា​ក់ថា បឹង​យក្ខ​ឡោម ជារ​ម្មណី​ដ្ឋា​ន​ធម្មជាតិ ដ៏​ស្រស់​ផូរផង់ ស្ថិត​នៅ​ក្នុងភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី បច្ចុប្បន្នរ​ម្មណី​ដ្ឋា​ន​ធម្មជាតិ​មួយ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​កំសាន្ត​គ្រប់​រដូវ​កាល​។ ជម្រៅ​ទឹក​បឹង មាន​៥០​ម៉ែត្រ ទំហំ​ផ្ទៃ​បឹង​ឬ​ហៅ​ថា អង្កត់ផ្ចិត ស្មើ ៨០០​ម៉ែត្រ និង​ទំហំ​ផ្ទៃដី​សរុប ស្មើ ២២៥​ហិ​កតា​ ។

បច្ចុប្បន្ន រ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ចំនួន​៥​ភូមិ រួម​មាន​ ៖ ១. ភូមិ ឡូ​ន ២. ភូមិ ភ្នំ ៣. ភូមិ សិល្ប៍ ៤. ភូមិ ឡា​ប៉ូ និង៥. ភូមិ ជ្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ