ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការណ៍​សម្ងាត់​បង្ហាញ​ថា​រុស្ស៊ី​កំពុង​ដេក​ភ័យ​នៅ​ពេល​អឺរ៉ុប​ចាប់​ផ្ដើមកសាង​កម្លាំង​យោធា

6 ម៉ោង មុន

ទី​ក្រុង​វីល​នាស៖ ប្រទេស​រុស្ស៊ី​មិន​ទាន់​មាន​គម្រោង​វាយ​ប្រហារ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណា​តូ​នៅ​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​ទេ​។ ប៉ុន្តែ​រុស្ស៊ី​ក៏​កំពុង​កសាង​កម្លាំង​យោធា​ជា​បណ្ដើរ​ៗ​ផង​ដែរ​នៅ​ពេល​អឺរ៉ុប​ចាប់​ផ្ដើម​គិត​គូរ​អំពី​ការ​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួន​ឡើង​វិញ​។ ខាង​លើ​នេះ​ជា​ការ​សរ​សេរ​រៀប​រាប់​​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​​នៃ​ប្រទេស​អេស្តូនី​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។ អេស្តូនី​ជា​សមាជិក​អង្គ​ការ​ណាតូ ហើយ​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី​ថែម​ទៀត​។ ប្រទេស​នេះ​ជា​អ្នក​រិះ​គន់​រុស្ស៊ី​ដោយ​ឥត​សំចៃ​មាត់​ និង​ជា​អ្នក​គាំទ្រ​អ៊ុយ​ក្រែន​យ៉ាង​មុត​មាំ​។ ប្រធាន​សេវា​សម្ងាត់​អេ​ស្តូនី​ថ្លែង​ថា​អឺរ៉ុប​ត្រូវ​តែ​វិនិយោគ​ឱ្យ​បាន​ច្រើន​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​…

ទី​ក្រុង​វីល​នាស៖ ប្រទេស​រុស្ស៊ី​មិន​ទាន់​មាន​គម្រោង​វាយ​ប្រហារ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណា​តូ​នៅ​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​ទេ​។ ប៉ុន្តែ​រុស្ស៊ី​ក៏​កំពុង​កសាង​កម្លាំង​យោធា​ជា​បណ្ដើរ​ៗ​ផង​ដែរ​នៅ​ពេល​អឺរ៉ុប​ចាប់​ផ្ដើម​គិត​គូរ​អំពី​ការ​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួន​ឡើង​វិញ​។ ខាង​លើ​នេះ​ជា​ការ​សរ​សេរ​រៀប​រាប់​​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​​នៃ​ប្រទេស​អេស្តូនី​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។

អេស្តូនី​ជា​សមាជិក​អង្គ​ការ​ណាតូ ហើយ​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី​ថែម​ទៀត​។ ប្រទេស​នេះ​ជា​អ្នក​រិះ​គន់​រុស្ស៊ី​ដោយ​ឥត​សំចៃ​មាត់​ និង​ជា​អ្នក​គាំទ្រ​អ៊ុយ​ក្រែន​យ៉ាង​មុត​មាំ​។ ប្រធាន​សេវា​សម្ងាត់​អេ​ស្តូនី​ថ្លែង​ថា​អឺរ៉ុប​ត្រូវ​តែ​វិនិយោគ​ឱ្យ​បាន​ច្រើន​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​ និង​សន្តិ​​សុខ​ផ្ទៃ​ក្នុង​។ លុះ​ត្រា​តែ​ធ្វើ​ដូច្នេះ​​ទើប​​​ទៅ​ថ្ងៃ​អនាគត​រុស្ស៊ី​មាន​ចិត្ត​ញញើត​ ​គិត​ថា​ខ្លួន​មិន​អាច​ប្រ​ឆាំង​នឹង​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ទេ​​។

យើង​ឃើញ​ថា​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​កំពុង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​នៅ​ពេល​អឺរ៉ុប​ខិត​ខំ​កសាង​កម្លាំង​យោធា​។ រុស្ស៊ី​ប្រមើល​ឃើញ​ថា​អឺរ៉ុប​អាច​នឹង​មាន​សមត្ថ​ភាព​ត​តាំង​គ្នា​ជា​មួយ​រុស្ស៊ី​ (ដោយ​មិន​ចាំ​បាច់​មាន​អាមេរិក) នៅ​ក្នុង​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​។ គោល​ដៅ​របស់​រុស្ស៊ី​គឺ​ខិត​ខំ​ពន្យា​រពេល​ ឬ​បន្ទច់​បង្អាក់​សកម្ម​ភាព​របស់​អឺរ៉ុប​។ ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អេស្តូនី​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​របាយ​ការណ៍​​ថា​រុស្ស៊ី​​ផលិត​គ្រាប់​រំសេវ​យ៉ាង​ឆាប់​រហ័ស​ដែល​អាច​ឱ្យ​ប្រទេស​នេះ​បម្រុង​ទុក​​គ្រាប់​រំសេវ​ខ្លះ​​សម្រាប់​​ប្រើ​ការ​នៅ​ថ្ងៃ​ក្រោយ​​ និង​គ្រាប់​រំសេវ​ខ្លះ​ទៀត​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។

របាយ​ការណ៍​នោះ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​បើ​សិន​រុស្ស៊ី​វាយ​ប្រហារ​ប្រទេស​អេ​ស្តូនី រុស្ស៊ី​នឹង​វាយ​ផ្គួប​គ្នា​ទាំង​ជើង​គោក ជើង​ទឹក​ និង​ជើង​អាកាស​ដោយ​ប្រើ​ប្រាស់​ដ្រូន​​​។ ភ្នាក់​ងារ​សម្ងាត់​របស់​អេស្តូនី​អះ​អាង​ថា​រុស្ស៊ី​នៅ​តែ​ចាត់​ទុក​អាមេរិក​ជា​គូ​ប្រជែង​របស់​ខ្លួន​ដ៏​ធំ​ជាង​គេ​។ ទន្ទឹម​នឹង​នោះ រុស្ស៊ី​នៅ​តែ​បង្ហាញ​ថា​ខ្លួន​ច​ង់​សហ​ការ​ជា​មួយ​អាមេរិក​ដើម្បី​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ