ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិឆាបឆេះ​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​បុរី​ម៉​នដា​នី សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី ​ម៉​ន ដា​នី គម្រោង​ទី​២៥ ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី ​ម៉​ន ដា​នី គម្រោង​ទី​២៥ ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ភ្លើង​ឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កម្ភៈ ឆ្នាំ​២០២៦ ។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឆាបឆេះ​នោះ​ ពុំ​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​ត្រូវ​បាន​សង្ស័យ​ថា ឆេះ​ដោយសារ​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ហើយ​ដែរ ។

ប្រជាពលរដ្ឋ​ ដែល​នៅ​រស់នៅ​ជិត​ទីតាំង​កើតហេតុ​នោះ​បាន​និយាយ​ថា នៅ​វេលា​កើតហេតុ​ខាងលើ ខណៈ​ដែល​ពួក​គាត់​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​បាន​ធំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង ហើយ​ក៏​នាំ​គ្នា​រក​មើល​នៅ​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន ព្រោះ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​ផ្ទះ។ ប៉ុន្តែ​រក​មើល​មិនឃើញ​មាន​អ្វី​នៅ​ក្នុងផ្ទះ​គាត់​ឡើយ បន្ទាប់​មក​ គាត់​ក៏​បាន​ចេញ​ទៅ​មើល​ខាងក្រៅ ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ខាងលើ​នោះ​មាន​ផ្សែង​ខ្មៅ​ខ្មួ​ល​ខ្មាញ់ ​ហុយ​ចេញពី​ជាន់​ទី​១ ​បាត់​ទៅ​ហើយ ។ ពេល​នោះ ​ពួក​គាត់​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ ជួយ​បាញ់​ពន្លត់ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ​ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ និង​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ និង​បាន​ផ្ដល់​ដំណឹង​ដល់​នគរបាល​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ។ បន្ទាប់​មក ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ច្រើន​គ្រឿង ​ជា​បន្តបន្ទាប់ ​បាញ់​ទឹក​ពន្លត់​រលត់​ទៅ​វិញ​ទាំងស្រុង មិន​បាន​ឆេះ​រាល​នៅ​ក្នុងផ្ទះ​ទាំងមូល​ឡើយ ហើយ​ក៏​មិន​បាន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រង​របួស​នោះ​ដែរ ដោយ​គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ និង​ខូចខាត​បន្ទប់​ជាន់​ទី​១​ផ្ទះ​នោះ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ