ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​ស.ព​រុំ​​ថង់​ខ្មៅ​យក​​ទៅផ្លុ​ង​ចោល​ សមត្ថកិច្ច​ឈាន​ទៅ​បង្ក្រា.ប​ករណី​ឆបោក​តាម​អន​ឡាញ ឃាត់ខ្លួន ២៦​នាក់​

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ឈាម​ស្រែក​ស្បែក​ហៅ ការ​ធ្វើ​មនុស្សឃាដ​សម្លាប់​មនុស្ស​កណ្តាល​ក្រុង​យក​មក​ផ្លុ​ង​ចោល​បែប​នេះ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ទេ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បាន​ទាំង​សំបុក ​។ នៅ​ថ្ងៃ​ទី ​១០ ​ខែកុម្ភៈ ឆ្នាំ​ ២០២៦…

ខេត្តស្វាយរៀង​ ៖ ​ឈាម​ស្រែក​ស្បែក​ហៅ ការ​ធ្វើ​មនុស្សឃាដ​សម្លាប់​មនុស្ស​កណ្តាល​ក្រុង​យក​មក​ផ្លុ​ង​ចោល​បែប​នេះ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ទេ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បាន​ទាំង​សំបុក ​។ នៅ​ថ្ងៃ​ទី ​១០ ​ខែកុម្ភៈ ឆ្នាំ​ ២០២៦ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បា​វិត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ករណី​ប្រទះ​ឃើញ​សាកសព មាន​សភាព​រុំ​ដោយ​ថង់​ផ្លាស​ស្ទិ​កពណ៌​ខ្មៅ បាន​គេ​យក​មក​ប្លុង​ង​ចោល​នៅ​លើ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ​។

ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រយៈពេល​ជិត ​២​ម៉ោង​សមត្ថកិច្ច​​ក៏​បាន​កំណត់​ទីតាំង និង​ឈាន​ដល់​ការ​បង្ក្រាប បាន​មុខសញ្ញា​ដែល​ដឹក​សព​ទៅ​ទម្លាក់​ចោល ជាមួយ​មធ្យោបាយ​រថយន្ត​ ១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ 2BF-5705 នៅ​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង​ ។

កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ឆែកឆេរ​វីឡា​នោះ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត រក​ឃើញ​បុគ្គល​សង្ស័យ​ពាក់​ព​ន្ធ័​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ចំនួន ​២៦​នាក់ ស្រី​ ១​នាក់​ ជនជាតិ​ចិន និង​វត្ថុ​តាង​កុំព្យូទ័រ ចំនួន​ ៨​គ្រឿង ដែល​មាន​សញ្ញាណ​បទល្មើស​ខាងលើ​យក​មក​សាកសួរ និង​បន្ត​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ