ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាចស្វះស្វែងឥណទានបរទេសជាង២ ពាន់លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍ

6 ម៉ោង មុន

ឯកសារ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៦​នេះ កម្ពុជា​អាច​នឹង​ស្វះ​ស្វែងរក​ប្រភព​ឥណទាន​ប្រមាណ​ជា​២.០១៤ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​យក​មក​អភិ​វ​ឌ្ឈ​ន៍​ប្រទេស ។ ប្រភព​ដដែល​បាន​បន្ត​ថា ទោះបីជា​កម្ពុជា…

ឯកសារ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៦​នេះ កម្ពុជា​អាច​នឹង​ស្វះ​ស្វែងរក​ប្រភព​ឥណទាន​ប្រមាណ​ជា​២.០១៤ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​យក​មក​អភិ​វ​ឌ្ឈ​ន៍​ប្រទេស ។

ប្រភព​ដដែល​បាន​បន្ត​ថា ទោះបីជា​កម្ពុជា អាច​នឹង​ជំពាក់​បំណុល​គេ​បន្ថែម​មួយ​កម្រិត​ទៀត​តាម​រយៈ​ការ​ស្វះ​ស្វែងរក​ឥណទាន​នេះ​ក៏​ដោយ ក៏​មិន​ទាន់​ជា​កម្រិត​ហានិភ័យ​សម្រាប់​កម្ពុជា​ដែរ ។

រហូត​ដល់​ឆ្នាំ​២០២៥ កម្ពុជា​ជំពាក់​បំណុល​ក្រៅប្រទេស និង​នៅ​ក្នុងស្រុក​មាន​តម្លៃ​សរុប ១៣.០៩០​លាន​ដុល្លារ ដែល​ស្មើនឹង​២៦​ភាគរយ​នៃ​ផលិតផល​នៅ​ក្នុងស្រុក​សរុប​ប៉ុណ្ណោះ ។

បំណុល​ពី​ក្រៅប្រទេស​របស់​រាជរដ្ឋាភិបាល​ធំ​ជាងគេ គឺ​ចិន​មាន​ទំហំ​៣១​ភាគរយ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​២២​ភាគរយ ធនាគារពិភពលោក​១៥​ភាគរយ បំណុល​ប្រទេស​ផ្សេង​ៗ​ទៀត​ជា​លក្ខណៈ​ទ្វេភាគី​គឺ​២៣​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ