អាមេរិក-កាណាដា ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី៩ កុម្ភៈ បានគំរាមបិទខ្ទប់ការបើកស្ពានថ្មី ភ្ជាប់រវាងអាមេរិកនិងកាណាដា ពេលកំពុងផ្ទុះភាពតានតឹងជាថ្មី រវាងប្រទេសទាំង២នៅអាមេរិកខាងជើងនោះ ។

តាមបណ្ដាញសង្គមTRUTH SOCIALរបស់លោកប្រធានាធិបតីអាមេរិកសរសេរថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យបើកស្ពានថ្មីនោះឡើយ បើដរាបណាអាមេរិកមិនទាន់ទទួលបានការចេញសងពេញលេញនូវអ្វីដែលយើងផ្ដល់ឲ្យគេ និងជាពិសេស បើដរាបណា កាណាដាមិនផ្ដល់ឲ្យយើងនូវការគោរពដែលសមទទួលបានទេនោះ ។
ជាមួយអ្វីដែលយើងផ្ដល់ឱ្យកាណាដា យើងត្រូវទទួលបានមកវិញយ៉ាងតិចពាក់កណ្ដាលនៃភាគហ៊ុននោះដែរ ។ ប្រាក់ចំណូលដោយសារទីផ្សារអាមេរិក នឹងត្រូវបែងចែក ។ លោកត្រាំបន្តថាលោកគ្រោងចាប់ផ្ដើមភ្លាមៗការចរចាពីរឿងនោះ ។

ទោះបីជាលោកដូណាល់ត្រាំមិនបញ្ជាក់ថា តើស្ពានណាដែលលោកលើកនោះទេ តែហាក់ដូចជា ចង់និយាយយោងដល់ស្ពានអន្តរជាតិGORDIE HOWE ជាស្ពានមាន៦គ្រលង ដែលតភ្ជាប់ទីក្រុងកាណាដាWINDSOR ខេត្តអុនតារីយ៉ូនិងទីក្រុងDETROIT រដ្ឋមីជីហ្គេនអាមេរិក។
ស្ពាននោះចាប់កសាងពីឆ្នាំ២០១៨មក ហើយគ្រោងបើកឲ្យប្រើនាដើមឆ្នាំនេះ។ តាមទូរទស្សន៍អាមេរិកABC NEWSថា ការកសាងស្ពាននោះចំណាយប្រាក់ដល់៤,៧ពាន់លានដុល្លារផ្គត់ផ្គង់និងត្រួតពិនិត្យដោយកាណាដា ៕
ចែករំលែកព័តមាននេះ