កម្ពុជាទម្លាក់តៃវ៉ាន់ ក្លាយជាប្រភពភ្ញៀវទេសចរធំទី ៣ របស់ប្រទេសវៀតណាម
ប្រទេសវៀតណាម ៖ ប្រទេសកម្ពុជាបានវ៉ាដាច់កោះតៃវ៉ាន់ជាលើកដំបូង ក្លាយជាប្រភពភ្ញៀវទេសចរធំជាងទី ៣ របស់ប្រទេសវៀតណាម ជាមួយចំនួន ២២៣ ០០០ នាក់…
ប្រទេសវៀតណាម ៖ ប្រទេសកម្ពុជាបានវ៉ាដាច់កោះតៃវ៉ាន់ជាលើកដំបូង ក្លាយជាប្រភពភ្ញៀវទេសចរធំជាងទី ៣ របស់ប្រទេសវៀតណាម ជាមួយចំនួន ២២៣ ០០០ នាក់…
ប្រទេសវៀតណាម ៖ ប្រទេសកម្ពុជាបានវ៉ាដាច់កោះតៃវ៉ាន់ជាលើកដំបូង ក្លាយជាប្រភពភ្ញៀវទេសចរធំជាងទី ៣ របស់ប្រទេសវៀតណាម ជាមួយចំនួន ២២៣ ០០០ នាក់ នៅក្នុងខែមករា ដែលកើនឡើង ៣ ដងនៃតួលេខខែមុន។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយកាលពីថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាមបានបង្ហាញថា ភ្ញៀវមកពីតៃវ៉ាន់មានចំនួន ១០១ ០០០ នាក់ បានធ្លាក់ចុះពីចំណាត់ថ្នាក់ទី ៣ មកចំណាត់ថ្នាក់ទី ៦។ អ្នកជំនាញផ្នែកទេសចរណ៍បានសន្មតថា ការកើនឡើងវត្តមានភ្ញៀវទេសចរមកពីកម្ពុជាដោយសារភាពជិតស្និទ្ធជាមួយប្រទេសកម្ពុជា ថ្លៃធ្វើដំណើរសមរម្យ និងការតភ្ជាប់សេវាដឹកជញ្ជូនងាយស្រួល។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ដំណើរការជើងហោះហើរចំនួន ១០ ក្នុង១ថ្ងៃទៅកាន់ប្រទេសវៀតណាម ហើយបានពង្រីកបណ្តាញរបស់ខ្លួន ដើម្បីរួមបញ្ចូលសេវាកម្មពីភ្នំពេញទៅកាន់តំបន់កាំរ៉ាញ (Cam Ranh) ខេត្តខាញហ័រ (Khanh Hoa), ទីក្រុងដាណាង (Da Nang) និងកោះត្រល់ ឬកោះភូកុក (Phu Quoc)។ សេវាកម្មថ្មីពីភ្នំពេញទៅកាំរ៉ាញ ចំនួន២ជើងក្នុង១សប្តាហ៍ ហើយសៀមរាបទៅកាំរ៉ាញ ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។ នៅក្នុងនាមជាសមាជិកអាស៊ាន ប្រទេសទាំងពីរមានការលើកលែងទិដ្ឋាការទៅវិញទៅមក។
សូមជម្រាបថា ប្រទេសវៀតណាមបានទទួលភ្ញៀវបរទេសសរុបចំនួន ២,៥ លាននាក់នៅក្នុងខែមករា ដែលជាចំនួនប្រចាំខែខ្ពស់បំផុតរបស់ខ្លួន ដោយសារបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ និងយុទ្ធនាការទេសចរណ៍យ៉ាងទូលំទូលាយ។
ជាមួយគ្នាដែរ ប្រទេសកូរ៉េខាងត្បូងបានវ៉ាដាច់ចិនដីគោក ក្លាយជាប្រភពទេសចរណ៍កំពូលរបស់ប្រទេសវៀតណាម ជាមួយចំនួនជិត ៤៩០ ០០០ នាក់។ ចិនដីគោកឈរនៅចំណាត់ថ្នាក់ទី ២ ចំនួន ៤៦០ ០០០ នាក់។ ចំណែករុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់មកគឺសហរដ្ឋអាមេរិក៕


ចែករំលែកព័តមាននេះ