ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយ​បា​ប្រឈម​កង្វះ​ប្រេងឥន្ធនៈ​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​រុ​ស្ស៊ី​ផ្ញើ​សារ​ទៅ​សហរដ្ឋអាមេរិក

4 ម៉ោង មុន

ទីក្រុង​មូ​ស្គូ ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ស្ថានភាព​ខ្វះខាត​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​គុយ​បា​ធ្ងន់ធ្ងរ​ណាស់ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​ប្រទេស​ដី​កោះ​នៅ​សមុទ្រ​កា​រ៉ា​ប៊ី​ន​មួយ​នេះ…

ទីក្រុង​មូ​ស្គូ ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ស្ថានភាព​ខ្វះខាត​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​គុយ​បា​ធ្ងន់ធ្ងរ​ណាស់ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​ប្រទេស​ដី​កោះ​នៅ​សមុទ្រ​កា​រ៉ា​ប៊ី​ន​មួយ​នេះ កំពុង​បង្ក​ការ​លំបាក​ជា​ច្រើន​។ ទីក្រុង​មូ​ស្គូ​បាន​សន្យា​ថា​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​គ្រប់​ប្រភេទ និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​ប្រទេស​គុយ​បា និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា ប្រទេស​គុយ​បា​ជា​ការ​គំរាមកំហែង​មិនធម្មតា ចំពោះ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក ហើយ​បន្ត​ថា គុយ​បា​នឹង​លែង​ទទួល​បាន​ប្រេង​ពី​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​តទៅ​ទៀត​ហើយ បន្ទាប់​ពី​ប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក ដើម្បី​ចាប់ខ្លួន​លោក​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) កាលពី​ខែ​មុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អា​មេ​រិ​កបាន​គំរាម​ដាក់​ពន្ធ​លើ​ប្រទេស​ផ្គត់ផ្គង់​ផ្សេង​ទៀត​ដូច​ជា ម៉ិ​ក​ស៊ិ​ក ប្រសិនបើ​បន្ត​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ទៅ​កាន់​ប្រទេស​គុយ​បា​។

រុ​ស្ស៊ី​កំពុង​ព្យាយាម​ស្តារ​ទំនាក់ទំនង​ដែល​បែកបាក់​របស់​ខ្លួន​ជាមួយនឹង​សហរដ្ឋអាមេរិក ខណៈ​ដែល​លោក​ប្រធានាធិបតី ត្រាំ កំពុង​ស្វែងរក​ការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នៅ អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ វិមាន​ក្រឹម​ឡាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រុ​ស្ស៊ី​មិន​ពេញចិត្ត​នឹង​ការ​ប្រព្រឹត្ត​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ចំពោះ​ប្រទេស​គុយ​បា​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ស្ថានភាព​ក្នុង​ប្រទេស​គុយ​បា​ពិតជា​មាន​សារៈសំខាន់​ណាស់​។ យើង​ដឹង​អំពី​រឿង​នេះ​។ យើង​កំពុង​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មិត្ត​គុយ​បា​របស់​យើង​តាម​រយៈ​បណ្តាញ​ការទូត និង​បណ្តាញ​ផ្សេង​ៗ​ទៀត​»​។ លោក​បន្ត​ថា «​យុទ្ធសាស្ត្រ​ខ្ទប់​ដង្ហើម​ដែល​ប្រើ​ដោយ​សហរដ្ឋអាមេរិក ពិតជា​បង្ក​ការ​លំបាក​ជា​ច្រើន​សម្រាប់​គុយ​បា​។ យើង​កំពុង​ពិភាក្សា​ជាមួយ​មិត្ត​គុយ​បា​របស់​យើង​អំពី​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ឬ​យ៉ាង​ហោច​ណាស់​ផ្តល់​ជំនួយ​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់​»​។

ប្រទេស​គុយ​បា​បាន​ព្រមាន​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថា ប្រេងឥន្ធនៈ​យន្តហោះ​នឹង​លែង​មាន​តទៅ​ទៀត​ហើយ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ តទៅ​។ ជា​ហេតុ​នាំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កា​ណា​ដា Air Canada បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​ផ្អាក​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​គុយ​បា​។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​គុយ​បា លោក Viktor Coronelli បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA កាលពី​ស​ប្តា​ហ៍​មុន​ថា ទីក្រុង​មូ​ស្គូ​បាន​ផ្គត់ផ្គង់​ប្រេង​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រទេស​គុយ​បា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយនឹង​បន្ត​ធ្វើ​ដូច្នេះ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ