ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រយោធានៅកូរ៉េខាងត្បូង៖ នាយទាហាន២នាក់ពលីជីវិត ក្នុងអំឡុង​ពេលហ្វឹកហ្វឺនចុះចតបន្ទាន់

4 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ទាហាន​កូរ៉េ​ខាងត្បូង​២​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​១​គ្រឿង​នៅ​តំបន់​GAPYEONG កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ។ ឧទ្ធម្ភាគចក្រ​ធុន AH-1S…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ទាហាន​កូរ៉េ​ខាងត្បូង​២​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​១​គ្រឿង​នៅ​តំបន់​GAPYEONG កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ។

ឧទ្ធម្ភាគចក្រ​ធុន AH-1S COBRA របស់​កង​យន្តហោះ​ទី​១៥​នៃ​កងទ័ពជើងគោក បាន​ធ្លាក់​នា​វេលា​ម៉ោង​១១ និង​០៤​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​តំបន់​ដែល​ស្ថិត​ក្នុង​ខេត្ត​GYEONGGI ស្ថិត​នៅ​ចម្ងាយ​៥៥​គីឡូម៉ែត្រ ភាគ​ឦសាន​ក្រុង​សេ​អ៊ូ​ល បន្ទាប់​ពី​ហោះ​ចេញ​នា​វេលា​ម៉ោង​៩​និង​៤៥​នាទី​សម្រាប់​ការ​ហោះហើរ​ហ្វឹកហ្វឺន ។

ក្នុង​ឧទ្ធម្ភាគចក្រ​នោះ មាន​នាយទាហាន​២​នាក់ ដែល​ក្រោយ​ពេល​ធ្លាក់ ពួក​គេ​សន្លប់​មិនដឹង​ខ្លួន ហើយ​ត្រូវ​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​របួសធ្ងន់​ពេក ។ អាជ្ញាធរ​និយាយ​ថា ពេល​ធ្លាក់​ពុំ​មាន​ភ្លើង​ឆេះ ឬ​ការ​ផ្ទុះ​ឡើយ​។ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ ។

ការ​ធ្លាក់​កើត​មាន​ពេល​ហោះ​ហ្វឹកហ្វឺន​ឲ្យ​ក្រុម​យានិក​ចេះ​ពិ​វិធី​ចុះ​បន្ទាន់ពេល​ជួប​ឧប្បត្តិហេតុ ។ កងទ័ព​ហាម​មិន​ឲ្យ​ឧទ្ធម្ភាគចក្រ​ធុន AH-1S COBRA ហោះហើរ ហើយ​ធ្វើការ​ស៊ើបអង្កេត​ពិសេស​មួយ​កំណត់​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ