សង្គ្រាមអ៉ីរ៉ង់ ៖ បដិសេធសង្គ្រាមនេះ ជាពាក្យស្លោកលើកឡើងដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកប៉េត្រូសាន់សេស ប្រឆាំងការវាយលុករបស់អាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់។

សម្រាប់លោកយល់ថា នេះជាការត្រឹមត្រូវដាច់ខាតមិនមែនបញ្ហានៃការអនុញ្ញាតឲ្យប្រើដែនអាកាសអេស្ប៉ាញដល់រាល់យន្តហោះដែលចូលរួមក្នុងសង្គ្រាមនៅអ៉ីរ៉ង់ឡើយ ។ នោះជាសង្គ្រាមមួយដូចការលើកឡើងរបស់អនុប្រធានាធិបតីអេស្ប៉ាញ លោកកាឡូសគូអ័រប៉ូដែរថា វាជាអំពើឯកតោភាគីដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញបន្តថា មិនត្រឹមតែបណ្ដាយន្តហោះដែលមិនអាចហោះចេញពីមូលដ្ឋានយោធាអាមេរិកROTA និងMOON តែតាមការពិត គ្មានយន្តហោះណាមួយទាក់ទិនការវាយលុកខាងយោធា អាចហោះឆ្លងកាត់ដែនអាកាសអេស្ប៉ាញឡើយ ទោះបីមកពីអង់គ្លេស អាល្លឺម៉ង់ ឬបារាំង។ មានតែបណ្ដាយន្តហោះបំពេញបេសកកម្មផ្ដល់ភស្ដុភារសុទ្ធសាធទើបអាចហោះកាត់ដែនអាកាសអេស្ប៉ាញបាន។

តាមបណ្ដាប្រភពយោធាថា ការហាមឃាត់ដែនអាកាសនេះ នឹងនាំឲ្យមានការលំបាក និងភាពយឺតយ៉ាវនៃប្រតិបត្តិការយោធា ព្រោះអេស្ប៉ាញស្ថិតនៅច្រកអាកាស រវាងសហរដ្ឋអាមេរិកនិង
មជ្ឈឹមបូព៌ា ។ គេនៅមិនទាន់ដឹងថា តើប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ មានប្រតិកម្មបែបណាចំពោះជំហរនោះរបស់អេស្ប៉ាញឡើយ ។ ចាប់តាំងពីដើមខែមីនាមក ប្រធានាធិបតីអាមេរិកធ្លាប់បានគំរាមអេស្ប៉ាញថា នឹងហ៊ុមព័ទ្ធពាណិជ្ជកម្មដោយសារការហាមឃាត់នេះ ៕ ប្រភព៖ RFI
ចែករំលែកព័តមាននេះ