ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេរិកចាប់នាវា​ដឹកប្រេង​មួយ​នៅ​មហាសមុទ្រឥណ្ឌា

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា កងទ័ព​អា​មេ​រិ​ក បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ថ្មី​ទៀត សង្ស័យ​ទាក់ទិន​នឹង​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​លើក​នេះ ចាប់​នៅ​មហាសមុទ្រ​ឥណ្ឌា…

សហរដ្ឋអាមេរិក ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា កងទ័ព​អា​មេ​រិ​ក បាន​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ថ្មី​ទៀត សង្ស័យ​ទាក់ទិន​នឹង​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​លើក​នេះ ចាប់​នៅ​មហាសមុទ្រ​ឥណ្ឌា ។

តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា គ្មាន​អ្វី​រារាំង​ក្រសួង​ស​ង្ក្រា​ម​របស់​ប្រទេស​យើង ក្នុង​កិច្ច​ការពារ​មាតុភូមិ​យើង​ឡើយ ទោះជា​នៅ​ក្នុង​បណ្ដា​មហាសមុទ្រ និង​កន្លែង​ណា​ទៀត​នៃ​ពិភពលោក​ឡើយ ។
នា​ពេល​យប់​កងទ័ព​អា​មេ​រិ​ក បាន​ធ្វើការ​ត្រួតពិនិត្យ​និង​ចាប់​នាវា​ដឹក​ប្រេង​មានឈ្មោះ​ថា AQUILLA II ដោយ​គ្មាន​ឧប្បត្តិហេតុ ។

ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​បញ្ចា​ក់ថា ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ព្រោះតែ​នាវា​នោះ បំពាន​បំរាម​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​ហាមឃាត់​បណ្ដា​នាវា​ដឹក​ប្រេង​រង​ទណ្ឌ​បើក​កាត់​តំបន់​កា​រ៉ា​អ៊ី​ប ។ នាវា​នោះ​បាន​បើក​គេច​ហើយ​យើង​ក៏​ដេញ​តាម ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​មិន​បាន​បញ្ជាក់​ថា តើ​នាវា​ដឹក​ប្រេង​នោះ​ទាក់ទិន​នឹង​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ជា​កម្មវត្ថុ​នៃ​ទណ្ឌកម្ម​ណ​ថាមពល​ពី​សំណាក់់​ក្រុង​វ៉ា​ស៊ី​ន​តោន ឬ​យ៉ាងណា​ឡើយ ។ តាម​អា​មេ​រិ​កថា វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រើប្រាស់​បណ្ដា​នាវា​ដែល​គេ​ហៅ​ថា នាវា​ខ្មោច ដើម្បី​ដឹក​ប្រេង​ឆៅ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ