ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលបានប្រគល់ផ្ទៈចំនួន៣៧ខ្នងផ្ទះអោយអតីតយុទ្ធជននៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៦ ស្ថិតភូមិតេជោសន្តិភាពការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យមានអតីតយុទ្ធជនសរុបចំនួន៦.៧៨១នាក់និងអ្នកនៅក្នុងបន្ទុកចំនួន៨.៧៧៦នាក់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលមានចំនួន២.១៧៧នាក់។
លោកបានបញ្ជាក់ថា គិតដល់ពេលនេះសមាជិកអតីតយុទ្ធជនកំពុងស្ថិតក្រោមការគ្រប់គ្រងមានចំនួន៥.៦៣៨នាក់ និងអតីតយុទ្ធជនក្នុងមណ្ឌលចំនួន៣៤២គ្រួសារក្នុងនោះមានផ្ទៈចាស់ចំនួន៣៤២ខ្នងផ្ទះនិងផ្ទះដែលសាងសង់ថ្មីចំនួន៩២ខ្នងផ្ទះដែលត្រូវប្រគល់ពេលនេះមានចំនួន៣៧ខ្នងផ្ទះមានមន្ត្រីកងរាជអាវុធហត្ថចំនួន៥ខ្នងផ្ទះ មន្ត្រីនគរបាលចំនួន៣ខ្នងផ្ទៈ គ្រូបង្រៀនចំនួន៦ខ្នងផ្ទះនិងយោធាចំនួន២៣ខ្នងផ្ទះ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលបានលៈបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋគុណដ៍ធំធេងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់កសាងផ្ទៈថ្មីនិងដីជូនដែលមានផ្លូវទឹកភ្លើងសាលារៀនអាស្រមមណ្ឌលសុខភាពនិងស្នាក់ការបក្សក្នុងភូមិតេជោសន្តិភាពការ៉េពីរ៕







ចែករំលែកព័តមាននេះ