ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ រាល់ការសម្រេចចិត្តរឿងព្រំដែន គឺគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាចម្បង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ គឺ​មាន​ទស្សន​ខុស​គ្នា​ច្រើន…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ គឺ​មាន​ទស្សន​ខុស​គ្នា​ច្រើន ប៉ុន្តែ​ទោះ​យ៉ាងណា រាល់​ការ​សម្រេចចិត្ត​ដោះស្រាយ​រឿង​បញ្ហា​ព្រំដែន គ្រប់​ជំហាន​ទាំងអស់ គឺ​រដ្ឋាភិបាល​គិតដល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចម្បង ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ កុម្ភៈ ២០២៦ ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ធំ​បំផុត ដែល​រាជរដ្ឋាភិបាល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ថា រាល់​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​គ្រប់​ជំហាន​ទាំងអស់ គឺ​ដើម្បី​តែ​ឧត្តម​ប្រយោជន៍​ជាតិ​និ ង​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​ក្នុង នាម រាជរដ្ឋាភិបាល សូម​ប្រកាស​ប្តេជ្ញា​ចិត្ត​ថា បូរណភាព​ទឹកដី និង​ប្រជាជន​កម្ពុជា គឺជា អាទិភាព​ចម្បង​បំផុត​ក្នុង​ការ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​បច្ចុប្បន្ន និង​អនាគត ។

ទន្ទឹម​គ្នា​នេះ សម្តេច​ធិ​បតី ក៏​បាន​ប្រកាស​ជំហរ​ដាច់ខាត​ដែរ​ថា ព្រំដែន​កម្ពុជា​-​ថៃ ជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ​នឹង​រដ្ឋ ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​អន្តរជាតិ ។ ហេតុ​ដូច្នេះ កម្ពុជា​សូម​ប្រកាស​ដាច់ខាត​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ ហើយ​កម្ពុជា​មិន​ទទួលស្គាល់​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់ តាម​រយៈ​ការ​កែប្រែ​ព្រំដែន មិន​គោរ​ច្បាប់​អន្តរជាតិ និង​ការ​កាន់កា​.​ប់​ដីធ្លី​ដោយ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ