ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្ត​រក​សារធាតុ​ញៀ.ន​លើ​មន្ត្រីរាជការ​ជាង​១​ម៉ឺន​នាក់​លើក​ទី​២ បើ​រក​ឃើញ​ត្រូវ​បណ្ដេញ​ចេញពី​ក្រប​​ខណ្ឌ

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ​ដូច​តាម​ការ​គ្រោងទុក​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បាន​បើក​ការ​ធ្វើតេស្ត រក​សារធាតុ​ញៀន​មន្ត្រីរាជការ​ស៊ី​វិល ក្នុង​ខេត្តកំពង់ចាម​លើក​ទី…

ខេត្តកំពង់ចាម ៖ ​ដូច​តាម​ការ​គ្រោងទុក​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បាន​បើក​ការ​ធ្វើតេស្ត រក​សារធាតុ​ញៀន​មន្ត្រីរាជការ​ស៊ី​វិល ក្នុង​ខេត្តកំពង់ចាម​លើក​ទី ២ ដោយ​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព​ឯកឧត្ដម ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ការ​ធ្វើតេស្ត​នេះ​គឺ​ដើម្បី​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​របស់​មន្ត្រីរាជការ​នៅ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់
និង​បង្ហាញ​ពី​គំរូ​ល្អ​ទៅ​ដល់​ពលរដ្ឋ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​: សារធាតុ​ញៀន​គឺ​បង្ក​នៅ​ផល​លំបាក​ប៉ះពាល់​ដល់​បញ្ហា​សន្តិ​សុខភាព ការ​បំផ្លាញ​ទ្រព្យសម្បត្តិ ធ្វើ​ឱ្យ​ខូច​ដល់​អនាគត​យុវជន​ជាដើម​។

ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ថា ការ​ពិនិត្យ​រក​សារធាតុ​ញៀន​មន្ត្រីរាជការ​ពេល​នេះ គឺ​ក្នុង​គោលបំណង ៣ ដូច​ខាងក្រោម ៖

ទី​១ ៖ ​បញ្ជាក់​ថា​មន្ត្រី​របស់​យើង​មាន​ភាព​ស្អាតស្អំ មិន​មាន​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ក្នុង​អង្គភាព និង​ជា​កន្លែង​ផ្ដល់​សេវា​សាធារណៈ សេវា​រដ្ឋបាល​ល្អ ជា​មជ្ឈមណ្ឌល​មិន​មានការ​ប្រើប្រាស់​សារធាតុ​ញៀន​។

ទី​២ ៖ ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ ដល់​មហាជន ឱ្យ​រៀនសូត្រ​ពី​មន្ត្រី​របស់​យើង ដើម្បី​ពួក​គាត់​បាន​ដុះខាត់​នូវ​ស្មារតី របស់​ពួក​គាត់​កុំ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន និង​ជា​ការ​បញ្ជូន​សារ​ទៅ​កូនចៅ​ក្នុង​បន្ទុក របស់​ពួក​គាត់​កុំឱ្យ​ពាក់ព័ន្ធ នូវ​សារធាតុ​ញៀន​នោះ ។

ទី​៣ ៖ ​គឺ​បញ្ជាក់​ពី​ការ​ចូលរួម​របស់​មន្ត្រី​យើង​ជាមួយនឹង​រាជរដ្ឋាភិបាល ដែល​រាជរដ្ឋាភិបាល​យើង​បាន​ខិតខំ​ប្រឹងប្រែង​គិតគូរ អំពី​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ជីវភាព​សេដ្ឋកិច្ច​សង្គម ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខ​សុភមង្គល ដោយ​បាន​ដាក់​ចេញ​នូវ​គោលការណ៍ ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​របស់​យើង ខំប្រឹង​ប្រែង​យកចិត្តទុកដាក់ ក្នុង​ការ​បង្ក្រាប ការ​ផ្សព្វផ្សាយ ការ​អនុវត្ត​ច្បាប់ ទៅ​លើ​បញ្ហា​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ ។

ឯកឧត្តម​អភិបាលខេត្ត បាន​រំលឹក​ផង​ដែរ​ថា លើក​ទី​១ នៅ​ក្នុង​ឆ្នាំ ២០២៥ រដ្ឋបាល​ខេត្ត បាន​រៀបចំ​យុទ្ធនាការ​នេះ ទៅ​លើ​មន្ត្រីរាជការ​របស់​យើង បាន​ចំនួន ជាង ១៤,០០០ នាក់ ។ រីឯ​លើក​ទី​២ ក្នុង​ឆ្នាំ ២០២៦ នេះ រដ្ឋបាល​ខេត្ត និង​ធ្វើការ​ពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រីរាជការ​ស៊ី​វិល​ឲ្យ​បាន​គ្រប់​ៗ​គ្នា ទាំង​ថ្នាក់​ខេត្ត ថ្នាក់ ក្រុង​-​ស្រុក និង​ថ្នាក់ ឃុំ​-​សង្កាត់ ដូច​ឆ្នាំ ២០២៥ ផង​ដែរ ទៅ​តាម​តំណាក់កាល​នីមួយ​ៗ ។​គួរ​រំលឹក​ថា​កាល​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើក​ទី​មួយ​គឺ​បាន​រក​ឃើញ​មាន​ចំនួន​ប្រាំ​នាក់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ