រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិកសភាបានបង្ហោះសាររបស់យុវជនម្នាក់មានបំណងជួយជាតិ តាមរយៈសមត្ថភាពបង្កើតអាវុយយុទ្ធភណ្ឌទំនើបៗជូនក្រសួង ។ យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦បានលើកឡើងថា៖ លិខិតមួយពីក្មួយ Sok Charkrapich ក្មួយសូមគោរព ជម្រាបសួរលោកអ៊ំ ក្មួយសូមអភ័យទោស ដែលបានឆាតទៅរំខានលោកអ៊ំ និងសម្ងាត់។

ក្មួយបានបញ្ចប់ការសិក្សា កម្រិតវិស្វករមធ្យមយាន្តយន្ត ។ បច្ចុប្បន្ន ជាអ្នករកស៊ី ជីវភាពមធ្យម ប៉ុន្តែ រាល់ថ្ងៃឈឺបេះដូង ព្រោះឈឺចាប់ និងការឈ្លានពាន ។ យុវជននោះបានបញ្ជាក់ថា៖«ក្មួយបានស្រាវជ្រាវរកឃើញកូដ និងអភិវឌ្ឍន៍ឧបករណ៍ សម្រាប់អភិវឌ្ឍសព្វាវុធ ដែលមានប្រយោជន៍ពិតដល់កងទ័ព និងអាចការពារជាតិបាន ។
ក្មួយចេះកម្មវិធី software ច្បាស់ សម្រាប់វាដូចជា ៖ រចនាដែក Solid workC++Python ផ្សេងៗទៀត ក្មួយចង់ក្លាយជាអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ អាវុធយុទ្ធភណ្ឌជូនក្រសួង ។ ការងារនេះ ក្មួយបានព្យាយាមទាក់ទងថ្នាក់លើ ប៉ុន្តែហាក់ពុំមានការឆ្លើយតប ។ ព្រោះក្មួយស្រឡាញ់ និងអាណិតជាតិ មិនចង់បានប្រយោជន៍អ្វីពីជាតិឡើយ ។ ចង់ប្រើសមត្ថភាពពិត ជាប្រយោជន៍ជូនជាតិ» ។ សូមលោកអ៊ំ មេត្តាជួយណែនាំក្មួយ ទៅកាន់ក្រសួងផង បានទេ។

ក្មួយអាចបង្កើត៖ រ៉ូបូតប្រយុទ្ធ ស្នៃពើ ( sniper )ពង់ និងជើងកាំភ្លើងយន្តបាញ់ដ្រូន/យន្តហោះ ដោយបញ្ជាបាញ់ និងអូតូពង់ និងជើងកាំភ្លើងយន្ត បាញ់ការពារទីតាំង / លេណដ្ឋាន ។ តម្លើងរថក្រោះ / រថពាសដែក អគ្គិសនីបង្កើត កម្មវិធីកូដចាប់ទីតាំងចម្ងាយ សម្រាប់កាំភ្លើងធំ ដូចជា Morta / BM21 / RM70 / កម្មវិធីកូដ សម្រាប់ រ៉ុក្កែត / មីស៊ីលដេញតាមតម្លើងបន្ថែមយន្ត ទម្របាញ់កាំភ្លើងធំដោយ GPSនិងមានច្រើនទៀតលោកអ៊ំ ។ ម្យ៉ាងឲ្យតែមានទាហាននជំនាញ ប្រាប់បង្ហាញពន្យល់បន្ថែម ខ្ញុំអាចធ្វើបានមានប្រសិទ្ធិភាព ។
លោកអ៊ំ ប្រសិនបើក្មួយ អាចបានជួបថ្នាក់លើ ក្មួយមានឱកាសពន្យល់ និងបង្ហាញគម្រោងទៅកាន់ពួកគាត់ ។ នោះពួកគាត់ នឹងចាប់អារម្មណ៍ ។ ពួកគាត់អាចតេស្ត សមត្ថភាពក្មួយ ផ្ទាល់បាន ។
សូមលោកអ៊ំ មេត្តាជួយក្មួយ ដើម្បីដាស់កងទ័ព អង្គរត្រឡប់មកវិញ ការពារជាតិយើងឲ្យបានយូរតទៅមុខទៀត ។ ក្មួយសន្យា មិនធ្វើឲ្យលោកអ៊ំខកបំណង និងបាក់មុខទេ ៕






ចែករំលែកព័តមាននេះ