ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃស្រឡះគ្មានភ្លៀង! កម្ពុជាត្រៀម​ទទួលកម្ដៅហក់ឡើង ចាប់ពីថ្ងៃទី១០ ដល់​ ១២ ខែកុម្ភៈ

7 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ​ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ​ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ នៅតែបន្តមានឥទ្ធិពលមកលើកម្ពុជា។

ស្ថានភាពនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពក្តៅរហូតដល់ ៣៤°C ចាប់ពីពេលថ្ងៃត្រង់ទៅ ខណៈដែលតំបន់ខ្ពង់រាបមានសភាពអំណោយផលជាងបន្តិចជាមួយសីតុណ្ហភាពអតិបរមា ៣៣°C។ ទោះបីជាពេលថ្ងៃមានកម្ដៅខ្លាំង ប៉ុន្តែនៅពេលយប់ និងព្រឹកព្រលឹម អាកាសធាតុនឹងត្រជាក់ល្មមក្នុងចន្លោះសីតុណ្ហភាព ២១°C ទៅ ២២°C។

ដោយឡែកផ្ទៃមេឃនៅទូទាំងប្រទេសនឹងមិនមានភ្លៀងធ្លាក់​។ រីឯផ្ទៃសមុទ្រវិញក៏មានសភាពស្ងប់ល្អដោយមានកម្ពស់រលកត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ