ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រមាស៖ ជំរុញអាជីវកម្មឱ្យល្បីខ្លាំង មិនបាច់ពឹង Ads!

3 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងសម័យឌីជីថល អ្នកមិនចាំបាច់មានកញ្ចប់ថវិកាធំដើម្បីទិញពាណិជ្ជកម្ម (Ads) ទើបជោគជ័យនោះទេ។ គន្លឹះដំបូងគឺ ការបង្កើតអត្តសញ្ញាណម៉ាកយីហោ​ ឱ្យច្បាស់លាស់ និងប្រើប្រាស់…

ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងសម័យឌីជីថល អ្នកមិនចាំបាច់មានកញ្ចប់ថវិកាធំដើម្បីទិញពាណិជ្ជកម្ម (Ads) ទើបជោគជ័យនោះទេ។

គន្លឹះដំបូងគឺ ការបង្កើតអត្តសញ្ញាណម៉ាកយីហោ​ ឱ្យច្បាស់លាស់ និងប្រើប្រាស់ រូបថតពិតៗដែលប្រាប់ពីរឿងរ៉ាវ​ ដើម្បីសាងទំនុកចិត្ត និងភាពស្និទ្ធស្នាល។ ការសរសេរ Caption ទាក់ទាញអារម្មណ៍ ដែលផ្ដោតលើការដោះស្រាយបញ្ហាឱ្យអតិថិជន នឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកយល់ចិត្តពួកគេពិតប្រាកដ។

ដើម្បីឱ្យអតិថិជនថ្មីៗស្វែងរកអ្នកឃើញកាន់តែងាយស្រួល ចូរប្រើប្រាស់ Hashtags ជាយុទ្ធសាស្ត្រ និងរក្សា ភាពទៀងទាត់ក្នុងការបង្ហោះ យ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។ បន្ថែមពីនេះ ការចំណាយពេល ឆ្លើយតបមតិយោបល់ និងសារ ដោយភាពស្មោះត្រង់ គឺជាការសាងទំនាក់ទំនងដ៏រឹងមាំដែល Ads ថ្លៃៗមិនអាចធ្វើបានឡើយ។

បច្ចេកទេសដែលមិនអាចរំលងបានក្នុងឆ្នាំ ២០២៦ គឺ ការផលិតវីដេអូខ្លី​ បង្ហាញពីសកម្មភាពក្រោយឆាក ឬរបៀបប្រើផលិតផលឱ្យមានប្រសិទ្ធភាព។ ចុងក្រោយ ចូរ ចែករំលែកចំណេះដឹងមានប្រយោជន៍ ដល់អ្នកតាមដាន ព្រោះការផ្ដល់តម្លៃឱ្យអតិថិជនមុនការលក់ នឹងធ្វើឱ្យពួកគេជឿជាក់លើអ្នកជាអ្នកជំនាញ។

ការអនុវត្តតាមវិធីទាំងនេះ នឹងជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើនប្រកបដោយចីរភាព តាមរយៈការគាំទ្រពិតប្រាកដពីអតិថិជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ