ទីក្រុងញូវយ៉ក៖ អង្គការសហប្រជាជាតិ (UN) កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផ្នែកហិរញ្ញវត្ថុ ខណៈកំពុងរង់ចាំការទូទាត់ថវិកាជិត ៥ ប៊ីលានដុល្លារពីសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកអគ្គលេខាធិការ Antonio Guterres បានព្រមានពីហានិភ័យនៃ “ការដួលរលំស្ថាប័ន” ដោយសារកង្វះខាតសាច់ប្រាក់សម្រាប់ប្រតិបត្តិការ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈនេះ។
វិបត្តិនេះបានកើតឡើងដោយសារនយោបាយ “America First” របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានប្រើប្រាស់វិភាគទានថវិកាជាឧបករណ៍ដាក់សម្ពាធឱ្យ UN ធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងកាត់បន្ថយការចំណាយដែលអាម៉េរិកយល់ថាខ្ជះខ្ជាយ។ ទោះបីជាបច្ចុប្បន្នមានសញ្ញាវិជ្ជមានពីការសន្យាបង់ប្រាក់មួយផ្នែកធំក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែការដែលអាម៉េរិកកាន់កាប់បំណុលរហូតដល់ជាង ៩៥% នៃថវិកាសរុបដែលមិនទាន់បង់ បានធ្វើឱ្យស្ថាប័នពិភពលោកមួយនេះពិបាកនឹងដំណើរការបេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពឱ្យមានប្រសិទ្ធភាពដូចមុន៕
ចែករំលែកព័តមាននេះ