ទីក្រុងវ៉ាស៊ីនតោន៖ កងកម្លាំងយោធាសហរដ្ឋអាម៉េរិកបានបើកប្រតិបត្តិការស្ទាក់ចាប់ និងឡើងត្រួតពិនិត្យនាវាដឹកប្រេង១គ្រឿង ដែលដឹកប្រេងឆៅប្រមាណ ៧០ម៉ឺនបារ៉ែល ក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីបានដេញតាមយ៉ាងស្វិតស្វាញតាំងពីតំបន់សមុទ្រការីបៀន ដើម្បីពង្រឹងបម្រាមបិទខ្ទប់សេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន Xinhua, Reuters និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈនេះ។
ភាពតានតឹងរវាងប្រទេសទាំងពីរបានឡើងដល់ចំណុចកំពូល បន្ទាប់ពីមានការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមខែមករា ឆ្នាំ ២០២៦ ដែលជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើរាល់ការនាំចេញប្រេងខុសច្បាប់។ ការស្ទាក់ចាប់នាវាដែលព្យាយាមគេចខ្លួនឆ្លងកាត់ពាក់កណ្ដាលពិភពលោកនេះ គឺជាសារព្រមានយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោនថា គ្មាននាវាបំពានទណ្ឌកម្មណាមួយអាចរត់គេចផុតពីការតាមដានរបស់យោធាអាម៉េរិកបានឡើយ៕
ចែករំលែកព័តមាននេះ