ការនាំចេញអង្ករកម្ពុជា ស្ទុះខ្លាំងបំផុត នៅដើមឆ្នាំ២០២៦
រាជធានីភ្នំពេញ ៖ សន្ទុះនៃការនាំចេញអង្ករកម្ពុជា នៅខែមករា ឆ្នាំ២០២៦ មានការស្ទុះឡើងខ្ពស់បំផុត មិនធ្លាប់មាន ខណៈប្រទេសជិតខាង កំពុងតែព្រួយបារម្ភពីការធ្លាក់ចុះ ។…
រាជធានីភ្នំពេញ ៖ សន្ទុះនៃការនាំចេញអង្ករកម្ពុជា នៅខែមករា ឆ្នាំ២០២៦ មានការស្ទុះឡើងខ្ពស់បំផុត មិនធ្លាប់មាន ខណៈប្រទេសជិតខាង កំពុងតែព្រួយបារម្ភពីការធ្លាក់ចុះ ។…
រាជធានីភ្នំពេញ ៖ សន្ទុះនៃការនាំចេញអង្ករកម្ពុជា នៅខែមករា ឆ្នាំ២០២៦ មានការស្ទុះឡើងខ្ពស់បំផុត មិនធ្លាប់មាន ខណៈប្រទេសជិតខាង កំពុងតែព្រួយបារម្ភពីការធ្លាក់ចុះ ។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវ/អង្ករកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្ពុជារកចំណូលបានជាង ១៤៣លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវ ក្នុងខែដំបូង នៃឆ្នាំ២០២៦ ។
ប្រភពដដែល បានអះអាងថា កម្ពុជាអាចនាំចេញអង្ករចំនួន ១១៥.៧៨៤តោន ក្នុងខែមករា នៃឆ្នាំ២០២៦ កើនឡើង ៩៥ ភាគរយធៀបនឹងបរិមាណអង្ករនាំចេញតែ ៥៩.០៨៦តោន កាលពីខែមករា ឆ្នាំ២០២៥ បានប្រាក់សរុបជិត ៧១លានដុល្លារ។
ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញស្រូវបានចំនួន ៣២២.៤៨៨តោន ដែលមានតម្លៃប្រមាណ ៧២,៥៦លានដុល្លារ ។
តម្លៃអង្ករនៅលើពិភពលោក ធ្លាក់ចុះគួរសម ហើយទីផ្សារអង្ករ ក៏ចង្អៀតដែរ ដោយសារតែធាតុអាកាសអំណោយផលប្រទេសកសិកម្មជាច្រើន អាចផលិតអង្ករនៅក្នុងស្រុកបានទិន្នផលខ្ពស់ ធ្វើឲ្យទីផ្សារ មិនសូវមានការខ្វះខាត ប៉ុន្តែអង្ករកម្ពុជា នៅតែមានទីផ្សារល្អ តម្លៃក៏ប្រសើរ ៕




ចែករំលែកព័តមាននេះ