ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​រក្សា​គោល​ជំហរ ធ្វើ​ពហិការ​បន្ត​ឈប់ត្រូវការ​ផលិតផល​របស់​ថៃ

12 ម៉ោង មុន
  • ភ្នំពេញ

តាម​ប្រភព​ច្បាស់ការ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្រុម​ផលិត​ទឹក​កៅស៊ូ យីហោ TIPKO ASPHLT (Cambodia) COMPANY LIMITEO ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា​ក្រុមហ៊ុន Keystone…

តាម​ប្រភព​ច្បាស់ការ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្រុម​ផលិត​ទឹក​កៅស៊ូ យីហោ TIPKO ASPHLT (Cambodia) COMPANY LIMITEO ដែល​បាន​ប្តូរ​ឈ្មោះ​មក​ជា​ក្រុមហ៊ុន Keystone Resources Co.,LTD ដែល​វិនិយោគ​លើ​ការ​ប្រើប្រាស់​ទឹក​កៅស៊ូ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពោ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល និង​សាខា​ស្តុក​វត្ថុធាតុដើម​ដ៏​ធំ​មួយទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​ជនជាតិ​ថៃ ។

បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ពលិការ​ឈប់​ប្រើប្រាស់​ផលិតផល​សព្វបែបយ៉ាង​របស់​ថៃ ប៉ុន្តែ​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន អាជីវកម្ម​សាងសង់ ឬ​ស្ថាបនា​ផ្លូវថ្នល់​របស់​ខ្មែរ​យើង​ជា​ច្រើន បាន​កំពុង​បន្ត​គាំទ្រ ទិញ​ផលិតផល​ទឹក​កៅស៊ូ​របស់ ក្រុម​ផលិត​ទឹក​កៅស៊ូ ដែល​មាន​ក្បាលម៉ាស៊ីន​ជា​ជនជាតិ​ថៃ​នៅឡើយ​ទេ ។

ការ​ប្តូរ​យីហោ​នេះ គឺ​គ្រាន់តែ​ជា​និមិត្តសញ្ញា​បំភាន់​ភ្នែក​អតិថិជន​ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ខាងលើ ឈប់​ជា​របស់​ថៃ​តទៅ​ទៀត​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ធាតុ​ពិត ចង្វាក់​អា​ជីវ​កម្ម​ខាងលើ​នេះ គឺ​ក្បាលម៉ាស៊ីន ដឹកនាំ​សុទ្ធតែ​ជា​ជនជាតិ​ថៃ ។ ដូច្នេះ គួរ​ក្រុមហ៊ុន​អា​ជីវ​កម្ម​តូច​ធំ​ដែល​វិនិយោគ​លើ​ការ​ប្រើប្រាស់​ទឹក​កៅស៊ូ បើ​មាន​ឆន្ទៈ​ចូលរួម​ពហិការ​គួរតែ​ឈប់​ប្រើប្រាស់​ផលិតផល​ថៃ ឬ​គួរ​នាំ​គ្នា​ពិចារណា​ឡើង​វិញ ។ និយាយ​បែប​នេះ មិនមែន​រើស អើ​ង​ទេ ប៉ុន្តែ​គឺ​ប្រទេស​ថៃ​ទេ ដែល​រើសអើង​ចំពោះ​កម្ពុជា ។

គួរ​រំលឹក​ថា ក្នុង​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​កំឡុង​ពេល ២១​ថ្ងៃ ពី​ថ្ងៃ​២៥ វិច្ឆិកា ដល់​ថ្ងៃ​២៧ ធ្នូ ឆ្នាំ​២០២៥ កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា កងទ័ព​ថៃ​បាន​ប្រើប្រាស់​អាវុធ​ទំនើប​ៗ​វាយប្រហារ​បាញ់​ស្រោច​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​ធ្វើ​ឲ្យ​កូន​ខ្មែរ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ឡើយ នោះ​ហើយ​ជា​កំហឹង​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​កម្ពុជា​យើង ។

ដូច្នេះ គួរតែ​ភ្ញាក់រលឹក​មក​ចូលរួម​ពលិការ​ឈប់​គាំទ្រ​ផលិតផល​ថៃ គប្បី​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវថ្នល់​ទាំងឡាយ​របស់​កូន​ខ្មែរ ងាក​មក​ជួយ​ទិញ​ទឹក​កៅស៊ូ ឬ​កៅស៊ូ​ចាក់​ថ្នល់​របស់​ក្រុមហ៊ុន​កូន​ខ្មែរ​ក្នុងស្រុក​វិញ​ម្តង ក្នុង​ន័យ​បញ្ជាក់​នូវ​ជំហរ​សាមគ្គី​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ស្រប​តាម​គោលនយោបាយ​ដឹកនាំ​ដ៏​វៀងវៃ​របស់​សម្តេច​ត​ជោ ហ៊ុន សែន និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ