ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​ពង​ទា​កូន​៖ លើស​ពី​បន្លែ​អម​មុខម្ហូប គឺជា ឱសថ​ដេញ​ខ្យល់ និង​ជំនួយ​ក្រពះ​!

12 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ជីរ​ពង​ទា​កូន ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​ពង​ទា​កូន ឬ​ឡាប មិនមែន​មាន​ត្រឹមតែ​ក្លិន​ឈ្ងុយ​ប្លែក​មាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ឱសថ​បុរាណ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រេង​សំខាន់​ៗ​ក្នុង​ស្លឹក​ជីរ​ប្រភេទ​នេះ មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ដេញ​ខ្យល់ ជំរុញ​ការ​កន្ត្រាក់​ពោះវៀន និង​ការពារ​អាកា​រៈ​ហើមពោះ…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ជីរ​ពង​ទា​កូន ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​ពង​ទា​កូន ឬ​ឡាប មិនមែន​មាន​ត្រឹមតែ​ក្លិន​ឈ្ងុយ​ប្លែក​មាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ឱសថ​បុរាណ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រេង​សំខាន់​ៗ​ក្នុង​ស្លឹក​ជីរ​ប្រភេទ​នេះ មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ដេញ​ខ្យល់ ជំរុញ​ការ​កន្ត្រាក់​ពោះវៀន និង​ការពារ​អាកា​រៈ​ហើមពោះ ណែន​ទ្រូង បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជា​ពិសេស​នៅ​ពេល​ញ៉ាំ​អម​ជាមួយ​សាច់​អាំង ឬ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​។

ក្រៅពី​ជំនួយ​ក្រពះ ជីរ​ពង​ទា​កូន​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី ដែល​ជួយ​ឱ្យ​ដង្ហើម​ស្រស់ថ្លា និង​កាត់​បន្ថយ​ក្លិន​មាត់​មិនល្អ​។ វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ឱ្យ​ចរន្តឈាម​ដើរ​ស្រួល និង​ពង្រឹង​សុខភាព​បេះដូង​។ ក្នុង​វិស័យ​ម្ហូបអាហារ ជីរ​នេះ​គឺជា​ជំនួយការ​ដ៏​ពូកែ​ក្នុង​ការ​បំបាត់​ក្លិនឆ្អាប​របស់​សាច់ និង​ត្រី ធ្វើ​ឱ្យ​មុខម្ហូប​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​។

ទោះជា​យ៉ាងណា ដើម្បី​សុវត្ថិភាព អ្នក​គួរ​លាង​សម្អាត​វា​ឱ្យ​បាន​ហ្មត់ចត់​បំផុត ព្រោះ​បន្លែ​នេះ​ចូល​ចិត្ត​ដុះ​នៅ​កន្លែង​មាន​សំណើម ដែល​ងាយ​នឹង​ជាប់​ប៉ារ៉ាស៊ីត​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ដែល​មាន​ប្រតិកម្ម​ក្លិន​ខ្លាំង មិន​គួរ​ទទួលទាន​ច្រើន​ជ្រុល​ពេក​ឡើយ​។

សរុប​មក ជីរ​ពង​ទា​កូន​គឺជា “​មិត្ត​ជិត​ស្និទ្ធ​របស់​សុខភាព​” ដែល​មាន​តម្លៃ​ថោក ងាយស្រួល​រក និង​ផ្ដល់​អត្ថប្រយោជន៍​មហាសាល​សម្រាប់​រាង​កាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ