ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានសារព័ត៌មានចុះផ្សាយថា ទីតាំងខារ៉ាអូខេឡាសវេហ្កាស ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានបង្កប់ល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀនផងនោះ កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរក៏បានទៅពិនិត្យ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថ្លែងថា នៅពេលអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចទៅពិនិត្យជាក់ស្តែង គឺគ្មានការពិតដូចសារព័ត៌មានចុះផ្សាយឡើយ ដែលមិនដឹងថា យករូបពីណាមកចុះផ្សាយបង្កាច់បង្ខូច ធ្វើប៉ះពាល់ដល់ម្ចាស់ទីតាំង អាជ្ញាធរ និងសង្គម ដែលជាព័ត៌មានមិនពិតនិងក្លែងក្លាយ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែតថ្លែងថា អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រឿងញៀន ក្រោយពីឃើញមានសារព័ត៌មានផ្សាយចោទប្រកាន់ទីតាំងខារ៉ាអូខេខាងលើថា មានបង្កប់ល្បែងស៊ីសង និងលួចលាក់ប្រើប្រាស់គ្រឿងញៀន ។ ប៉ុន្តែនៅពេលអាជ្ញាធរដឹកនាំកម្លាំងសមត្ថកិច្ចទៅពិនិត្យគឺគ្មានការពិតឡើយ ៕



ចែករំលែកព័តមាននេះ