ក្រុងហុងកុង ៖ កាលពីថ្ងៃទី៩ កុម្ភៈ តុលាការក្រុងហុងកុងបានកាត់ទោសអតីតមហាសេដ្ឋីសារព័ត៌មានសិ្នទ្ធលទ្ធិប្រជាធិបតេយ្យ លោកJIMMY LAI ដាក់ពន្ធនាគារ២០ឆ្នាំ ពីបទឃុបឃិតជាមួយបរទេស និងចេញផ្សាយបណ្ដាព័ត៌មានប្រឆាំងរដ្ឋអំណាច ដែលការកាត់ទោសលោក ត្រូវបានធ្វើ ទោះជាមានការគាបសង្កត់របស់អង់គ្លេស អតីតអ្នកគ្រប់គ្រងដែនកោះនោះរបស់អាមេរិក និងបណ្ដាអង្គការសិទ្ធិមនុស្សឲ្យដោះលែងលោកក្ដី ។
បន្ទាប់ពីសវនាការដ៏ខ្លីមួយ បណ្ដាចៅក្រមតុលាការក្រុងហុងកុងនោះ បានចេញសាលក្រមកាត់ទោសមួយដែលថា ក្រោយការពិនិត្យលើការប្រព្រឹត្តបទឧក្រិដ្ឋរបស់លោកJIMMY LAI តុលាការយល់ឃើញថា ទោសសរុបប្រឆាំងលោក LAI ក្នុងរឿងនោះ គឹត្រូវដាក់ពន្ធនាគារ២០ឆ្នាំ ។ មានវត្តមានក្នុងតុលាការស្ដាប់សាលក្រមកាត់ទោស លោកLAI ស្លុតចិត្ត ហើយបន្ទាប់មកត្រូវបានគេនាំខ្លួនចេញទៅកាន់ពន្ធគារ ។
លោកបានត្រឹមធ្វើសញ្ញាដោយដៃទៅកាន់សាធារណជន ភរិយាលោកព្រមទាំងបណ្ដាអតីតអ្នកកាសែតរបស់សារព័ត៌មាន APPLE DAILY ដែលលោកជាអ្នកបង្កើតហើយពេលនេះត្រូវបិទ ។
ការកាត់ទោសអតីតមហាសេដ្ឋីខាងសារព័ត៌មានរូបនេះ ធ្វើឡើងយោងទៅតាមច្បាប់ស្ដីពីសន្តិសុខជាតិរបស់ចិន បន្ទាប់ពីបាតុកម្មស្និទ្ធប្រជាធិបតេយ្យដែលជួនកាលក្លាយជាបាតុកម្មហិង្សា ធ្វើឲ្យកក្រើកក្រុងហុងកុង កាលពីឆ្នាំ២០១៩ ។ តាមច្បាប់នោះ ការចោទពីបទឃុបឃិតជាមួយបរទេសអាចមានទោសជាប់គុកអស់មួយជីវិត៕
FILE PHOTO:Media mogul Jimmy Lai Chee-ying, founder of Apple Daily, walks to a prison van to head to court, after being charged under the national security law, in Hong Kong, China December 12, 2020. REUTERS/Tyrone Siu/File Photo
ចែករំលែកព័តមាននេះ