អេឡុន ម៉ាសក៍ បុគ្គលមានបំផុតលើពិភពលោកថា «លុយមិនអាចទិញសុភមង្គល»
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ពោលជាង ៨០០…
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ពោលជាង ៨០០…
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ពោលជាង ៨០០ ពាន់លានដុល្លារអាមេរិក កំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងសង្គម ដោយសារការលើកឡើងកាលពីពេលថ្មីៗនេះរបស់លោកថា «លុយមិនអាចទិញសុភមង្គល»។ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាសញ្ជាតិអាមេរិកវ័យ៥៤ឆ្នាំរូបនេះ ចង់ឱ្យអ្នកដឹងថា លុយមិនបានធ្វើឱ្យគាត់សប្បាយចិត្តនោះទេ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Business Insider ។

លោក អេឡុន ម៉ាសក៍ បានសរសេរសារមួយលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនជាមួយរូប Emoji មុខក្រៀមក្រំថា «អ្នកណាដែលនិយាយថា លុយមិនអាចទិញសុភមង្គលបាន ពិតជាបានដឹងពីអ្វីដែលពួកគេកំពុងនិយាយ»។ ការលើកឡើងរបស់លោក បង្កើតជាការជជែកវែកញែកយ៉ាងក្តៅគគុកលើបណ្តាញសង្គម។
លោក អេឡុន ម៉ាសក៍ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បច្ចុប្បន្នជាបុគ្គលមានបំផុតលើពិភពលោក។ យោងតាមសន្ទស្សន៍មហាសេដ្ឋីពិភពលោកចុងក្រោយបំផុតរបស់ទស្សនាវដ្តី Forbes បានបង្ហាញថា ទ្រព្យសុទ្ធមហាសេដ្ឋីរូបនេះសរុបចំនួន ៨៤៤ ពាន់លានដុល្លារ។ ចំណែកបុគ្គលមានបំផុតទី២ នៅលើពិភពលោក មហាសេដ្ឋីអាមេរិក លោក Larry Page ទ្រព្យសរុបចំនួន ២៦៤ ពាន់លានដុល្លារ។
ការកើនឡើងនៃទ្រព្យសម្បត្តិថ្មីៗនេះរបស់លោក អេឡុន ម៉ាសក៍ ភាគច្រើនជំរុញដោយការវាយតម្លៃខ្ពស់របស់ក្រុមហ៊ុន SpaceX និងព័ត៌មាននៃការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអវកាសអាមេរិកមួយនេះជាមួយក្រុមហ៊ុន xAI។ ទោះទ្រព្យចាយមួយជីវិតមិនអស់យ៉ាងណាក៏ដោយ ប៉ុន្តែមហាសេដ្ឋីរូបនេះបែរជានៅតែអះអាងថា លុយមិននាំសុភមង្គលដល់ខ្លួនទៅវិញ។
យ៉ាងណាមិញ យោងតាមបណ្តាអ្នកស្រាវជ្រាវ ការអះអាងនេះមានមូលដ្ឋានទៅរកភាពត្រឹមត្រូវខ្លះ ប៉ុន្តែមិនបានឆ្លុះបញ្ចាំងពីរូបភាពពេញលេញរបស់វានោះទេ។ ការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ប្រាក់ចំណូលខ្ពស់ជារឿយៗ ត្រូវបានផ្សារភ្ជាប់ ឬអមដោយការពេញចិត្ត សប្បាយរីករាយ និងសុភមង្គលកាន់តែច្រើន ប៉ុន្តែទំនាក់ទំនងទាំងនេះ មិនមានរយៈពេលយូរនោះទេ៕
ចែករំលែកព័តមាននេះ