រាជធានីភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រកាសពីជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជា និងភ្នាក់ងារសន្តិសុខអាមេរិក ក្នុងការតាមចាប់ខ្លួន និងនិរទេសឧក្រិដ្ឋជនម្នាក់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
ស្ថានទូតអាមេរិកនៅនៅកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិ.ដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញនៃប្រទេសកម្ពុជា បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិ.ដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិ.ដ្ឋមួយចំនួនដូចជា កាប់កា.ប់អាវុ.ធខុសច្បាប់ និងបទល្មើសឧក្រិ.ដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀ.ន។
ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា ។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។
ស្ថានទូតអាមេរិកនៅប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ៖ យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។ យើងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»
ចែករំលែកព័តមាននេះ