ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ត្រៀមជួបអ៊ីរ៉ង់ជាថ្មីនៅសប្តាហ៍ក្រោយ ទោះភាគីទាំងពីរនៅមាន​«ខ្សែបន្ទាត់ក្រហម»​រៀងខ្លួន

3 ម៉ោង មុន

អា​មេ​រិ​ក​-​អ៊ី​រ៉​ង ៖ កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ក្នុង​យន្តហោះ​AIR FORCE ONE ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​វាយតម្លៃ​ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់​ថា…

អា​មេ​រិ​ក​-​អ៊ី​រ៉​ង ៖ កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ក្នុង​យន្តហោះ​AIR FORCE ONE ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​វាយតម្លៃ​ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់​ថា ប្រព្រឹត្ត​ទៅ​ដោយ​ល្អ និង​ជា​ការ​ពិភាក្សា​គ្នា​ល្អ​បំផុត ។

នៅ​មុខ​បណ្ដា​អ្នកកាសែត អំពី​ការ​ចរច​នោះ​ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អូ​ម៉​ង់ ផ្ដោត​ជា​ពិសេស​លើ​បញ្ហា​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ និង​បញ្ហា​ផ្សេង​ៗ​ទៀត​លោក​ត្រាំ​ថ្លែង​ថា ការ​ពិភាក្សា​គ្នា​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ​បំផុត ។ អ៊ូ​រ៉​ង់​ហាក់ដូចជា​ចង់​ដោយ​ពិតប្រាកដ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​។ លោក​បន្ត​ថា​យើង​នឹង​ជួប​គ្នា​ជា​ថ្មី​ទៀត នា​ដើម​ស​ប្ដា​ហ៍​ខាង​មុខ ។

ការ​ចរចា​គ្នា​នោះ​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​ជា​ការ​ប្រាស្រ័យ​ទាក់ទង​ក្នា​លើក​ដំបូង ចាប់តាំងពី​អា​មេ​រិ​ក​វាយប្រហារ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ពី​ខែមិថុនា​កន្លង​ទៅ ដែល​ជា​អន្តរាគមន៍​យោធា​អា​មេ​រិ​ក ក្នុង​សង្គ្រាម​១២​ថ្ងៃ ដែល​ផ្ទុះ​ឡើង​ដោយ​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ និង​ការ​តបត​វិញ​ដ៏​សាហាវ​របស់​ក្រុង​តេ​ហេ​រ៉​ង់​មក​។

ក្រុង​តេ​ហេ​ហេ​រ៉​ង់​ក៏​អះអាង​ដែរ​ពី​ការ​បន្ត​ការ​ចរចា ដោយ​លើក​ពី​បរិយាកាស​វិ​ជ្ច​មាន​មួយ ។ តាម​ទូរទស្សន៍​រដ្ឋ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​ជី​ថ្លែង​ថា ក្នុង​បរិយាកាស​វិជ្ជមាន​បំផុត គំនិត​របស់​យើង​ត្រូវ​បាន​លើក​មក​ពិ​ភា​គ្សា​គ្នា ។ ភាគី​ទាំង​២​បាន​ស្រុះស្រួល​គ្នា​បន្ត​ការ​ចរចា តែ​បែបបទ​និង​កាលបរិច្ឆេទ​នឹង​ជា​ការ​សម្រេច​នា​ពេល​ក្រោយ ។ លោក​ថា​ការ​ពិភាក្សា​គ្នា​ផ្ដោត​តែ​លើ​បញ្ហា​នុយក្លេអ៊ែរ ហើយ​យើង​មិន​លើក​ពី​បញ្ហា​ដទៃ​ណាមួយ​ទៀត​ជាមួយ​អា​មេ​រិ​ក​ឡើយ​។

កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​ដោយ​លើក​ពី​ក្ដី​សង្ឃឹមលើ​ការ​បន្ត​ចរចា​ជាមួយ​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​ទៀត​ក៏​រំឭក​ដែរ​ពី​ខ្សែបន្ទាត់​ក្រហម​របស់​ប្រទេស​លោក និង​ព្រមាន​ប្រឆាំង​រាល់​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ