ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧ​បនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន​៦២៥​នាក់ (​ស្រី​៦​នាក់​) មាន​៦​សញ្ជាតិ រួម​មាន ឥណ្ឌា ប៉ា​គី​ស្ថាន ចិន មី​យ៉ា​ន់​ម៉ា វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ មាន​ជនជាតិ​ចិន​ចំនួន​១១០​នាក់ ពាកព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ចំនួន​៥៤៨ តាម​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដែល​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​បាន​លើក​ឡើង​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សាកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ