ប្រទេសជប៉ុន ៖ ក្នុងការបោះឆ្នោតសភាជប៉ុនមុនកាលកំណត់កាលពីថ្ងៃទី៨កម្ភៈ គណបក្សសេរីប្រជាធិបតេយ្យPLD របស់នាយករដ្ឋមន្ត្រីលោកស្រីសាណាអីុតាកាអីុជី ជាអ្នកឈ្នះទទួលបានសំឡេងច្រើនបំផុតជាប្រវត្តិសាស្ត្រ។

ខណៈការរាប់សន្លឹកឆ្នោតនៅមិនទាន់ចប់សព្វគ្រប់អស់ផង តែកាសែតជប៉ុនJAPON TIMES បានអះអាងពីលទ្ធផលនៃការបោះឆ្នោតនោះថា គណបក្សសេរីប្រជាធិបតេយ្យPLD របស់លោកស្រីតាកាអីុជី ជានារីដំបូងគេក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ទទួលបានជ័យជម្នះលើសលុបបំផុត។
កាសែតជាភាសាអង់គ្លេសនេះគូសបញ្ជាក់ថា គណបក្សPLDនឹងទទួលបានកៅកាន់សភាកាន់តែច្រើនថែមទៀតរវាងពី២៧៤ទៅ៣២៨ក្នុងចំណោមកៅអីសភាទាំង៤៦៥ ខណៈក្នុងសភាមុនគណ បក្សPLD និងគណបក្សជាដៃគូក្នុងក្រុមចម្រុះមានសំឡេងភាគច្រើនប្រផិតប្រផើយប៉ុណ្ណោះត្រឹម១៩៨កៅអី។ សំឡេងភាគច្រើនដាច់ខាតក្នុងសភាមានត្រឹម២៣៣។

ការិយាល័យបោះឆ្នោតបានបើកនាព្រឹកថ្ងៃទី៨កុម្ភៈ ហើយត្រូវបិទនាវេលាម៉ោង២០ម៉ោងក្នុងស្រុក។ លោកស្រីតាកាអីុជីបានបង្ហាញរួចហើយពីការសន្យារបស់លោកស្រីថា នឹងធ្វើជាមេដឹកនាំដ៏រឹងមាំនិងខ្លាំងធ្វើឲ្យប្រទេសលោកស្រីកាន់តែរុងរឿងនិងកាន់តែគត់មត់។ កាលពីថ្ងៃទី១៩មករាលោកស្រីប្រកាសរំលាយសភា ហើយបោះឆ្នោតថ្មីមុនកាលកំណត់ ៕
ចែករំលែកព័តមាននេះ