រាជធានីភ្នំពេញ ៖ ដើមឈើមានអាយុកាលជាច្រើនឆ្នាំមួយដើម អត់ស្គាល់ថា ជាដើមអ្វីនោះទេ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាប់ចោល បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះទៅពិនិត្យ និងឃាត់មនុស្ស ៣នាក់យកទៅសួរនាំ កាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចផ្លូវ ៥៧ កែងផ្លូវ ៣៣៤ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពបានអោយដឹងថា ដើមឈើមួយដើមនេះ មានអាយុកាលជាច្រើនឆ្នាំមកហើយ ជាសម្បត្តិរបស់រដ្ឋផងដែរ លុះនៅយប់ថ្ងៃកើតហេតុ ជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់ដើមឈើនោះ មិនដឹងថាបំរុងយកទៅណានោះទេ រហូតដល់មានអ្នករាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ និងឃាត់មនុស្ស៣នាក់យកទៅសួរនាំ ។
ជុំវិញករណីខាងលើនេះ ខាងមន្ត្រីពាក់ព័ន្ធ មិនទាន់បានអោយដឹងថា អ្នកកាប់ដើមឈើរបស់រដ្ឋទាំងនេះ យកទៅធ្វើអ្វីអោយពិតប្រាកដនៅឡើយទេ ៕


ចែករំលែកព័តមាននេះ