ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាថ៌កំបាំងសះស្បើយលឿន៖ ញ៉ាំអ្វីខ្លះដើម្បីស្ដារកម្លាំងក្រោយផ្ដាសាយ?

3 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្រោយសម្រាកព្យាបាលផ្ដាសាយ រាងកាយរបស់អ្នកត្រូវការរបបអាហារពិសេសដើម្បីស្ដារថាមពល និងពង្រឹងប្រព័ន្ធការពារ។ ជម្រើសដ៏ល្អបំផុតគឺអាហារងាយរំលាយដូចជា បបរ ឬស៊ុបមាន់ ដែលសម្បូរវីតាមីន និងជាតិរ៉ែ…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្រោយសម្រាកព្យាបាលផ្ដាសាយ រាងកាយរបស់អ្នកត្រូវការរបបអាហារពិសេសដើម្បីស្ដារថាមពល និងពង្រឹងប្រព័ន្ធការពារ។

ជម្រើសដ៏ល្អបំផុតគឺអាហារងាយរំលាយដូចជា បបរ ឬស៊ុបមាន់ ដែលសម្បូរវីតាមីន និងជាតិរ៉ែ ចំណែកសាច់គោវិញនឹងជួយផ្ដល់ជាតិដែក និងស័ង្កសី ដើម្បីប្រឆាំងបាក់តេរីឱ្យរាងកាយរឹងមាំឡើងវិញ។

ដោយសាររាងកាយងាយនឹងបាត់បង់ជាតិទឹកក្នុងពេលឈឺ ការផឹកទឹកឱ្យបានច្រើនគឺជាគន្លឹះសំខាន់ដើម្បីជួយឱ្យស្លេស្មរាវ និងកាត់បន្ថយការតឹងច្រមុះ។ ក្រៅពីទឹកស្អាត អ្នកគួរទទួលទានទឹកដូង ដែលសម្បូរទៅដោយប៉ូតាស្យូម និងគ្លុយកូស ដើម្បីផ្ដល់ថាមពលភ្លាមៗ និងជួយបញ្ចុះកម្ដៅបានយ៉ាងមានប្រសិទ្ធភាព។

ចុងក្រោយ កុំរំលងឱសថធម្មជាតិដូចជា ខ្ញី និងទឹកឃ្មុំលាយក្រូចឆ្មារ។ ខ្ញីជួយកាត់បន្ថយការរលាក និងការឈឺក្បាល ខណៈដែលវីតាមីន C ពីក្រូចឆ្មារនឹងជំរុញប្រព័ន្ធការពាររាងកាយឱ្យធ្វើការកាន់តែខ្លាំង។ ការទទួលទានភេសជ្ជៈក្ដៅឧណ្ហៗទាំងនេះ មិនត្រឹមតែជួយឱ្យស្បើយបំពង់កប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងឡើងវិញយ៉ាងរហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ