ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេឃស្រឡះអំណោយផលដល់ការដើរកម្សាន្ត ប៉ុន្តែកុំភ្លេចត្រៀមខ្លួនទប់ទល់នឹងកម្ដៅថ្ងៃ!

3 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ​កម្ពុជានឹងគ្របដណ្ដប់ដោយផ្ទៃមេឃស្រឡះល្អ…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ​កម្ពុជានឹងគ្របដណ្ដប់ដោយផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀង​នៅទូទាំងប្រទេស។

ស្ថានភាពអាកាសធាតុបែបនេះគឺពិតជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ប៉ុន្តែត្រូវត្រៀមចិត្តទទួលយកកម្ដៅថ្ងៃបន្តិច ព្រោះសីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់ ៣៤°C នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ។ ដោយឡែកសម្រាប់អ្នកនៅតំបន់ខ្ពង់រាប និងតាមជួរភ្នំ នឹងអាចរំពឹងទុកនូវខ្យល់ត្រជាក់បក់មកតិចៗនៅពេលព្រឹកព្រលឹម ជាមួយនឹងសីតុណ្ហភាពទាបបំផុត ២១°C។ ចំណែកឯអ្នកដែលគ្រោងទៅលេងសមុទ្រវិញ គឺពិតជាល្អ​ប្រសើរ ព្រោះកម្ពស់រលកមានកម្រិតទាបត្រឹម ០,៥០ ទៅ ១,០០ ម៉ែត្រប៉ុណ្ណោះ ដែលផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់ការជិះទូកកម្សាន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ