ទីក្រុងញូវដែលី៖ រោងចក្រចម្រាញ់ប្រេងធំៗរបស់ឥណ្ឌាបានសម្រេចចិត្តផ្អាកការបញ្ជាទិញប្រេងឆៅពីរុស្ស៊ីសម្រាប់ខែមីនា និងមេសាខាងមុខនេះ ដែលជាជំហានយុទ្ធសាស្ត្រមួយក្នុងការយកចិត្តសហរដ្ឋអាម៉េរិក ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយ និងពង្រឹងសេដ្ឋកិច្ចទ្វេភាគីឱ្យបានត្រឹមខែមីនា ឆ្នាំ ២០២៦ នេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈនេះ។
ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែនមក ឥណ្ឌាបានក្លាយជាម៉ូយដុំធំដែលទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោក បើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយ។ ប៉ុន្តែនៅក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ដែលប្រើប្រាស់គោលនយោបាយពាណិជ្ជកម្មតឹងរ៉ឹង ទីក្រុងញូវដែលីបានជ្រើសរើសការលះបង់ប្រភពថាមពលពីរុស្ស៊ីជាបណ្ដោះអាសន្ន ដើម្បីប្ដូរយកកិច្ចព្រមព្រៀងសេដ្ឋកិច្ចយូរអង្វែងជាមួយក្រុងវ៉ាស៊ីនតោន ដែលនេះសបញ្ជាក់ពីការផ្លាស់ប្តូរតុល្យភាពនយោបាយអន្តរជាតិដ៏សំខាន់មួយ៕
ចែករំលែកព័តមាននេះ