ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក អាណុទីន ប្រកាសជ័យជម្នះក្នុងសមរភូមិបោះឆ្នោតថៃ ​និងត្រៀមដឹកនាំរដ្ឋាភិបាលថ្មី!

3 ម៉ោង មុន

ទីក្រុងបាងកក៖ គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អាណុទីន ឆានវីរ៉ាកុល បានបង្កើតរបត់ថ្មីក្នុងនយោបាយថៃ តាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង ៨៧% ដែលជំរុញឱ្យមេដឹកនាំគណបក្សរូបនេះប្រកាសជ័យជម្នះជាផ្លូវការ និងត្រៀមរៀបចំរដ្ឋាភិបាលថ្មី។…

ទីក្រុងបាងកក៖ គណបក្សភូមិចៃថៃ ដឹកនាំដោយលោក អាណុទីន ឆានវីរ៉ាកុល បានបង្កើតរបត់ថ្មីក្នុងនយោបាយថៃ តាមរយៈការនាំមុខដាច់ក្នុងការរាប់សន្លឹកឆ្នោតជាង ៨៧% ដែលជំរុញឱ្យមេដឹកនាំគណបក្សរូបនេះប្រកាសជ័យជម្នះជាផ្លូវការ និងត្រៀមរៀបចំរដ្ឋាភិបាលថ្មី។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈនេះ។

​សូមបញ្ជាក់ថា ការបោះឆ្នោតសកលឆ្នាំ ២០២៦ នេះ ធ្វើឡើងបន្ទាប់ពីមានការប្រែប្រួលផ្ទៃក្នុងយ៉ាងខ្លាំងក្នុងជួរនយោបាយថៃ រួមទាំងការរំលាយគណបក្សចាស់ និងការកើតឡើងនៃគណបក្សប្រជាជន​ថៃដែលជាអ្នកបន្តវេន​ទៅមុខ។ ជ័យជម្នះរបស់លោក អាណុទីន មិនត្រឹមតែសបញ្ជាក់ពីការផ្លាស់ប្តូរទម្រង់អំណាចពីគណបក្សភឿថៃមកកាន់បក្សភូមិចៃថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់បក្សប្រឆាំងក្នុងការទទួលយកសំឡេងឆ្នោត ដើម្បីរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិទៅមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ