ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​បង្កោង​យ៉ាងច្រើន​កុះករ​ចាប់​ត្រី​រួម​គ្នា ក្នុង​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា

9 ម៉ោង មុន

ខេត្តសៀមរាប ៖ ទិដ្ឋភាព​ដ៏​រស់​រវើក និង​ពោរពេញ​ដោយ​ស្នាមញញឹម​បាន​កើតឡើង​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ អ្នក​ភូមិ​បង្កោង​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​ចាប់​ត្រី​រួម​គ្នា…

ខេត្តសៀមរាប ៖ ទិដ្ឋភាព​ដ៏​រស់​រវើក និង​ពោរពេញ​ដោយ​ស្នាមញញឹម​បាន​កើតឡើង​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

អ្នក​ភូមិ​បង្កោង​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​ចាប់​ត្រី​រួម​គ្នា ក្នុង​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា
នៅ​ខេត្តសៀមរាប ។ នេះ​បើ​យោង​តាម​ផេ​ក ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ទិដ្ឋភាព​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ចូលរួម​ក្នុង​កម្មវិធី​ចាប់​ត្រី​រួម​គ្នា សម្រាប់​ធ្វើ​ម្ហូបអាហារ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ទៅ​តាម​ទម្លាប់​ពី​បុរាណ​របស់​អ្នក​ភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្នុង​បឹង​បុរាណ​មួយ​ដែល​អ្នក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រួម​គ្នា​អភិរក្ស​ត្រី​មិន​ឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស គឺ​ទុក​សម្រាប់​តែ​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ពិធី​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​ចាប់​ត្រី​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​គឺជា​សក្ខីភាព​នៃ​ការ​គោរព​ប្រតិបត្តិ​តាម​គន្លង​ដូនតា​។ ជា​ដៀង​រាល់​ឆ្នាំ អ្នក​ភូមិ​បង្កោង​តែងតែ​រួម​គ្នា​រក្សា​ទំនៀមទម្លាប់​នេះ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ និង​អរគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី (​អ្នកតា​) ដែល​បាន​ថែរក្សា​ភូមិករ​ឱ្យ​មាន​ភាព​ត្រជាក់ត្រជុំ និង​ទទួល​បាន​ទិន្នផល​កសិកម្ម​ល្អ​ប្រសើរ​។

ពិធី​ចាប់​ត្រី​នៅ​ភូមិ​បង្កោង មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត ឬ​ការ​ស្វែងរក​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ដួង​ព្រលឹង​នៃ​វប្បធម៌​មូលដ្ឋាន ដែល​ជួយ​ពង្រឹង​ចំណងមិត្តភាព​រវាង​អ្នក​ភូមិ និង​ជួយ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ស្រឡាញ់​កេរដំណែល​ដូនតា​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ