ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំខូចខាតដ៏ធំធេងនៃមូលដ្ឋានស៊ីវិលក្នុងខេត្តព្រះវិហារ ក្រោយការបា.ញ់ផ្លោង និងទម្លា.ក់គ្រា.ប់បែកពីសំណាក់ទាហានថៃកន្លង មក

8 ម៉ោង មុន

ខេត្តព្រះវិហារ ៖ ផ្ទះ​ប្រជាជន​ស៊ី​វិល​នៅ​ឃុំ​ស្រអែម ដែល​រក​ការ​ខូចខាត​ទាំងស្រុង ដោយ​សកម្មភាព​ឈ្លានពាន​របស់​ថៃ នា​ពេល​កន្លង​មក ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP…

ខេត្តព្រះវិហារ ៖ ផ្ទះ​ប្រជាជន​ស៊ី​វិល​នៅ​ឃុំ​ស្រអែម ដែល​រក​ការ​ខូចខាត​ទាំងស្រុង ដោយ​សកម្មភាព​ឈ្លានពាន​របស់​ថៃ នា​ពេល​កន្លង​មក ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ទិដ្ឋភាព​នៃ​ទំហំ​ខូចខាត​ដ៏​ធំធេង​មក​លើ​មូលដ្ឋាន​ស៊ី​វិល នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​សកម្មភាព​ឈ្លានពាន​ទាំង​កំរោល​របស់​កងកម្លាំង​ថៃ នា​ពេល​កន្លង​មក ។

នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ក្រុមការងារ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ចុះ​មក​ផ្តិត​យក​ទិដ្ឋភាព​ដោយ​ផ្ទាល់​នៅ​ទី​នេះ ដើម្បី​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពី​ទ​ង្វើ​ឈ្លានពាន​ទាំង​កំរោល ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​ដោយ​មិន​រើសមុខ មិន​រើស​ទីតាំង​របស់​ទាហាន​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ