ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានប្រកាសអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការរយៈពេល ៦ថ្ងៃ ក្នុងការគៀងចាប់សត្វទន្សោងពីតំបន់ប្រឈមមុខនឹងហានិភ័យខ្ពស់ ដើម្បីយកមកថែរក្សា និងអភិរក្សឱ្យមានសុវត្ថិភាព ។
ជាក់ស្តែងអភិបាលខេត្តស្ទឹងត្រែង បានប្រកាស នាថ្ងៃរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ សូមចូលរួមអបអរសាទរចំពោះក្រុមប្រតិបត្តិការចម្រុះ គៀងចាប់សត្វទន្សោង ពីតំបន់ងាយរងហានីភ័យ យកមកអភិរក្សក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ។
អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦) ក្រុមប្រតិបត្តិការចម្រុះ បានគៀងចាប់សត្វទន្សោង ចំនួន១៦ក្បាល រួមមាន ៖
–សត្វទន្សោងឈ្មោល ចំនួន ៩ក្បាល
–សត្វទន្សោងញី ចំនួន ៧ក្បាល
សត្វទន្សោងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ដែលជាទីតាំងមានសុវត្ថិភាព និងអំណោយផលដល់ការរស់នៅតាមបែបធម្មជាតិ ដើម្បីការពារពួកវាពីការបរបាញ់ខុសច្បាប់ និងការបាត់បង់ជម្រក ៕



ចែករំលែកព័តមាននេះ