ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​បាន​ហើយ​ជ.ន​ដៃ​ដ.ល់​បា.ញ់​ប្រហារ​ឧត្ដម​សេនីយ៍​រុស្ស៊ី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន

10 ម៉ោង មុន

ទី​ក្រុង​បាង​កក៖ ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​បាញ់​ប្រហារ​ឧត្ដម​សេនីយ៍​លំដាប់​ផ្កាយ​បី​របស់​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​អគ្គ​នាយក​រង​ស៊ើប​ការណ៍​សម្ងាត់​យោធា​ ជី​អ័រយូ (GRU) នោះ ឥឡូវ​នេះ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​រុស្ស៊ី អែហ្វ​អែស​ប៊ី (FSB) ថ្លែង​ថា​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន…

ទី​ក្រុង​បាង​កក៖ ពាក់ព័ន្ធ​នឹង​ហេតុ​ការណ៍​បាញ់​ប្រហារ​ឧត្ដម​សេនីយ៍​លំដាប់​ផ្កាយ​បី​របស់​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​អគ្គ​នាយក​រង​ស៊ើប​ការណ៍​សម្ងាត់​យោធា​ ជី​អ័រយូ (GRU) នោះ ឥឡូវ​នេះ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​រុស្ស៊ី អែហ្វ​អែស​ប៊ី (FSB) ថ្លែង​ថា​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ឃាំង​នៅ​ទី​ក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម​។ គាត់​ត្រូវ​បាន​សង្ស័យ​ពី​បទ​បាញ់​ឧត្ដម​សេនីយ៍​រុស្ស៊ី លោក​វ៉្លាឌីមៀ អាឡិច​សេយេវ (Vladimir Alexeyev) ជា​ច្រើន​គ្រាប់​។ ប៉ុន្តែ​សំណាង​ល្អ​ជន​រង​គ្រោះ​អាច​រួច​ផុត​ពី​ការ​ស្លាប់​។

ទូរ​ទស្សន៍​រុស្ស៊ី​បាន​ចាក់​ផ្សាយ​រូប​វីឌីអូ​របស់​អែហ្វ​អែស​ប៊ី​ដែល​បង្ហាញ​ភ្នាក់​ងារ​សម្ងាត់​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ជា​ជន​ជាតិ​រុស្ស៊ី​ឈ្មោះ​លីយូបូមៀ គ័របា (Lyubomir Korba) ចុះ​ពី​លើ​យន្ត​ហោះ​​មិន​ស្គាល់​ទី​តាំង​នៅ​ប្រទេស​រុស្ស៊ី​។ សូម​រំលឹក​ថា​ឧត្ដម​សេនីយ៍​រុស្ស៊ី​ លោក​វ៉្លា​ឌី​មៀ អាឡិច​សេ​យេវ​ត្រូវ​ជន​ដៃ​ដល់​បាញ់​នៅ​បរិវេណ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​នៃ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​។

ក្រុម​អ្នក​ស៊ើបអង្កេត​​ថ្លែង​ថា​ឧត្ដម​សេនីយ៍​រូប​នេះ​ឆ្លង​កាត់​ការ​វះ​កាត់​មុខ​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​។ ក្រោយ​ការ​បាញ់​ប្រ​ហារ​នោះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោ​កសឺហ្គេ​ ឡាវ​រ៉ូស (Sergei Lavrov) ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​ជា​អ្នក​នៅ​ពី​ក្រោយ​ទង្វើ​ដែល​លោក​ចាត់​ទុក​ថា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​។ លោក​យល់ថា​អ៊ុយ​ក្រែន​ធ្វើ​រឿង​​នេះ​ដើម្បី​បន្ទច់​បង្អាក់​ដំណើរ​ការ​ចរ​ចា​សន្តិ​ភាព​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ៊ុយ​ក្រែន​ចេញ​មុខ​បដិ​សេធ​រឿង​នេះ​។

អ៊ុយ​ក្រែន​ថា​ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​បាញ់​ប្រហារ​នេះ​ទេ​។​ ចៅ​ហ្វាយ​របស់​លោក​អាឡិច​សេ​យេវ លោក​អ៊ីហ្គ័រ​ កូស​យូកូស (Igor Kostyukov) ជា​ប្រធា​ជី​អ័រ​យូ (GRU) បន្ត​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចរ​ចា​ជា​មួយ​ក្រុម​ការ​ងារ​របស់​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​អាប៊ូ​ដាប៊ី ប្រទេស​អារ៉ាប់​រួម​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ