ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ចិន​ បន្ត​ទិញ​មាស​ចូល​រយៈពេល ១៥ ខែ​ជាប់​គ្នា

12 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​យោង​តាម​ទិន្នន័យ​ពី​ធនាគារ​ប្រជាជន​ចិន (PBOC) ដែល​ជា​ធនាគារកណ្តាល​របស់​ប្រទេស កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ខ្លួន​បាន​បន្ត​ទិញ​មាស​ចូល​សម្រាប់​ខែ​ទី…

ទីក្រុង​ប៉េ​កាំ​ង ៖ បើ​យោង​តាម​ទិន្នន័យ​ពី​ធនាគារ​ប្រជាជន​ចិន (PBOC) ដែល​ជា​ធនាគារកណ្តាល​របស់​ប្រទេស កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ខ្លួន​បាន​បន្ត​ទិញ​មាស​ចូល​សម្រាប់​ខែ​ទី ១៥ ជាប់​គ្នា គិត​ត្រឹម​ខែមករា ឆ្នាំ​២០២៦​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

តាម​ទិន្នន័យ​របស់ PBOC បាន​បង្ហាញ​ថា ការ​កាន់កាប់​មាស​របស់​ប្រទេស​ចិន បាន​កើនឡើង​ដល់ ៧៤,១៩ លាន​ត្រ​យ​អោន (Troy Ounce) ឬ ២ ៥៤៣ តោន នៅ​ចុង​ខែមករា ឆ្នាំ​២០២៦ កើនឡើង​ពី ៧៤,១៥ លាន​ត្រ​យ​អោន កាលពី​ខែធ្នូ​។ តម្លៃ​ទុនបម្រុង​មាស​របស់​ចិន​បាន​កើនឡើង​ដល់ ៣៦៩,៥៨ ពាន់​លាន​ដុល្លារ នៅ​ចុង​ខែមករា ពោល​កើន​ពី ៣១៩,៤៥ ពាន់​លាន​ដុល្លារ កាលពី​ខែធ្នូ​។

មាស ដែល​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ដ៏​មាន​សុវត្ថិភាព​បំផុត ដើម្បី​ការពារ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​នោះ បានឃើញ​ការ​ទិញ​កើនឡើង​យ៉ាង​ខ្លាំង​ដោយ​ប្រថុយប្រថាន​ក្នុង​ខែមករា ដោយ​បាន​រុញច្រាន​តម្លៃ​ជិត​ដល់កំណត់​ត្រា ៥ ៦០០ ដុល្លារ​ក្នុង​១​អោន ឬ ៦ ៧៤៦ ដុល្លារ​ក្នុង​១​តម្លឹង​។ ប៉ុន្តែ​ការ​កើនឡើង​តម្លៃ​មាស​ភ្លាម​ៗ​បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​ការ​តែងតាំង​លោក Kevin Warsh ក្លាយជា​ប្រធាន​បន្ទាប់​នៃ​ធនាគារ​សហព័ន្ធ​អា​មេ​រិ​ក​នៅ​ចុង​ខែមករា ដោយ​តម្លៃ​បាន​ធ្លាក់​ចុះ​ដល់ ៤ ៤០៣ ដុល្លារ​/​អោន ឬ ៥ ៣០៤ ដុល្លារ​/​តម្លឹង​។

ទោះ​យ៉ាងណា​ក៏​ដោយ តម្លៃ​មាស​អន្តរជាតិ​បាន​ស្ទុះ​ងើបឡើង​វិញ ដោយ​បាន​រក្សា​តម្លៃ​នៅ ៤ ៩៦៦ ដុល្លារ​/​អោន ឬ ៥ ៩៨៣ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ជំរុញ​ដោយ​ការ​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​អំពី​បញ្ហា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ