ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បើក​ទូលាយ​ទទួល​ព្យាបាល​ជំងឺ​ពលរដ្ឋ​កម្ពុជា​ដូច​ពលរដ្ឋ​វៀតណាម

5 ម៉ោង មុន
  • ភ្នំពេញ

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម បាន​យល់ព្រម​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ​ជាមួយនឹង​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ក្រោយ​ពេល​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​២០២៦…

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម បាន​យល់ព្រម​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ​ជាមួយនឹង​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញ​ក្រោយ​ពេល​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

មន្ទីរពេទ្យ​រដ្ឋ​ធំ​ៗ​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ និង បណ្តា​ខេត្ត​ជាប់​ព្រំដែន នឹង​បន្ត​ទទួល​ការ​ព្យាបាល​ជូន​អ្នកជំងឺ ជា​ពលរដ្ឋ​កម្ពុជា ដូច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម ស្រប​តាម​គម្រោង​បង់ប្រាក់​របស់​មន្ទី​ពេទ្យ​សម្រាប់​អ្នកជំងឺ ដែល​គ្មាន​ប័ណ្ណធានា​រ៉ាប់រង និង ស្រប​តាម​បទបញ្ញត្តិ​របស់​វៀតណាម ។

ក្រៅពី​នោះ វៀតណាម​ក៏​កំពុង​តែ​ពិនិត្យ​លទ្ធភាព​ក្នុង​ផ្តល់​ការ​កសាង​សមត្ថភាព​ដល់​និស្សិត​វេជ្ជសាស្ត្រ​កម្ពុជា ដែល​សិក្សា​នៅ​វៀតណាម អាច​បន្ត​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ព្យាបាល​ជាក់ស្តែង នៅ​មន្ទីរពេទ្យ វៀតណាម​នានា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ស្រប​តាម​ច្បាប់​និង​បទបញ្ញត្តិ​របស់​វៀតណាម ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ