ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! កាហ្វេក្លែងក្លាយ២តោន រកឃើញនៅជិតៗកម្ពុជា

3 ម៉ោង មុន

ផលិតផល​កាហ្វេ​យីហោ Phuong Nguyen ក្លែងក្លាយ​ប្រមាណ​ជា​២​តោន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម នៅ​ជិត​ៗ​នឹង​កម្ពុជា ។ ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​កាហ្វេ​នេះ ហូរ​ចូល​មក​ក្នុង​ប្រទេស…

ផលិតផល​កាហ្វេ​យីហោ Phuong Nguyen ក្លែងក្លាយ​ប្រមាណ​ជា​២​តោន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម នៅ​ជិត​ៗ​នឹង​កម្ពុជា ។ ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​កាហ្វេ​នេះ ហូរ​ចូល​មក​ក្នុង​ប្រទេស ហើយ​ចែកចាយ​នៅ​លើ​ទីផ្សារ ។

យោង​តាម​កាសែត យុវជន​វៀតណាម បាន​ឲ្យ​ដឹង​ថា ដំបូង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​ដា​ណា​ង បាន​រក​ឃើញ​ផលិតផល​កាហ្វេ​វៀតណាម​យីហោ​ខាងលើ ដែល​កំពុង​តែ​ផលិត​កាហ្វេ នៅ​ក្នុង​មួយ​ថ្ងៃ ជិត​១​តោន មាន​ផលិតផល​ក្លែងក្លាយ ។

ក្រោយ​ប្រតិបត្តិការ​បុរស​ម្នាក់​ឈ្មោះ ឃ្វៀន វាន់​ហាង ( Nguyen Van Hoang) អាយុ​៥០​ឆ្នាំ ត្រូវ​បាន​ឃុំខ្លួន ហើយ​ភរិយា​របស់​គាត់​ឈ្មោះ ង៉ោ ធី​បាវ​វាង​( Ngo Thi Bao Vang) ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញពីផ្ទះ ខណៈ​ដែល​ក្រុម​អ្នកស៊ើប​អង្កេត​ពង្រីក​ការ​ស៊ើបអង្កេត​លើ​ការ​ក្លែងបន្លំ​ម្ហូបអាហារ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស ។

ប្រភព​ដដែល​បាន​អះអាង​ថា អ្នក​ទាំង​ពីរ​ជា​ម្ចាស់​ក្រុមហ៊ុន​កាហ្វេ Phuong Nguyen Production and Trading Co. Ltd. ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១៤ ។
ប៉ូលិស​បាន​និយាយ​ថា ជនសង្ស័យ​បាន​លាយ​ម្សៅ​សណ្តែកសៀង​ជាមួយ​សារធាតុ​គីមី​បន្ថែម​ក្លិន និង​រសជាតិ​ដូច​គ្នា​នឹង​កាហ្វេ​ធម្មជាតិ ។

សមត្ថកិច្ច​វៀតណាម បាន​បន្ត​ថា ក្រោយ​ដាក់​ការ​សង្ស័យ សមត្ថកិច្ច​ក៏​បាន​បន្ត​សើ​ប​អង្កេត និង​រឹបអូស​កាហ្វេ​នេះ ពី​ទីផ្សារ​នៅ​ទីក្រុង​ដា​ណា​ង និង​ហូ​ជី​មិ​ញ​សរុប​ប្រមាណ​ជា ២​តោន ហើយ​បាន​ណែនាំ​អ្នក​ដែល​ទិញ ផលិតផល​កាហ្វេ​នេះ​ទៅ​ឆុង​ទទួលទាន​ដែល​ផលិតផល​ចុះបញ្ជី​ពី​ខែតុលា ឆ្នាំ​២០២៥ ដល់ ខែមករា ឆ្នាំ​២០២៦ បញ្ឈប់​ទទួល​ទា ន​ហើយ​ប្រគល់​វា​ទៅ​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ