ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​វៀតណាម​- ឡាវ ជំរុញ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​- ថៃ ឲ្យ​បាន​ឆាប់​ចប់​ដោយ ខិតខំ​បង្គោល​ព្រំដែន​តាម​ច្បាប់​ដែល​មាន​ធរមាន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រមុខ​ដឹកនាំ​ត្រីភាគី កម្ពុជា​- ឡាវ និង​វៀតណាម ថ្នាក់ដឹកនាំ​បាន​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​ចប់​ដោយ​ខិតខំ​ធ្វើការ​បោះបង្គោល​ព្រំដែន​តាម​លក្ខ​ខណៈ​បច្ចេក និង​គោរព​ច្បាប់​ដែល​មាន​ធរមាន ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រមុខ​ដឹកនាំ​ត្រីភាគី កម្ពុជា​- ឡាវ និង​វៀតណាម ថ្នាក់ដឹកនាំ​បាន​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​ចប់​ដោយ​ខិតខំ​ធ្វើការ​បោះបង្គោល​ព្រំដែន​តាម​លក្ខ​ខណៈ​បច្ចេក និង​គោរព​ច្បាប់​ដែល​មាន​ធរមាន ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សួ​ស យ៉ា​រ៉ា​អ្នក នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ពី​លទ្ធផល​រួម​នៃ​កិច្ចប្រជុំ​ទ្វេភាគី និង​ត្រីភាគី ថ្នាក់ដឹកនាំ​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ថ្ងៃ​ទី​០៦-០៧ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ថា កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ​ពិសេស​មួយ ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំងឡាយ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ហើយ​កិច្ចប្រជុំ​នេះ គឺជា​វេទិការ​ពិសេស​មួយ​ដែល​ថ្នាក់ដឹកនាំ​បាន​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ទាំងឡាយ ។ ដូច្នេះ​ហើយ​ការ​ពិភាក្សា​គ្នា​នេះ​ថ្នាក់ ដឹកនាំ​កំពូល​បាន​ដោះស្រាយ​បញ្ហា​លឿន​ណាស់ ដើម្បី​កុំ​ឲ្យ​នៅ​សេសសល់ ហើយ​កុំ​ឲ្យ​មានការ យល់​ច្រឡំ​ណាមួយ​ដោយ​ព័ត៌មាន​ក្លែងក្លាយ​» ។

ឯកឧត្តម​បាន​បន្ត​ថា ការ​ជួប​គ្នា​របស់​ថ្នាក់ដឹកនាំ​ទាំង​បី គឺ​ផ្តល់​នូវ​គុណ​តម្លៃ​មួយ​រួម​ដោយ​យោគយល់​គ្នា គោរព​គោលនយោបាយ​រួម​ជំហ​រួម ហើយ​ចូលរួម​ដោយ​សហ​វិជ្ជមាន ដោយ​បើក​ចំ ហរ​ក្នុង​ចំណោម​ការ​ដោះស្រាយ​នៅ​តំបន់ និង​អន្តរជាតិ ។ ការ​ពិភាក្សា​គ្នា​ច្រើន​ប្រសើរ​ជាង​ម្នាក់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​ពិភពលោក​អី​ញ្ចឹ​ង​ចំណុច​នេះ​សំខាន់​ណាស់ ។ ឯកឧត្តម សួ​ស យ៉ា​រ៉ា​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖« ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​បី​បាន​ប្តេជ្ញា សាមគ្គី ភាព រក្សា​ម​ជ្ឈ​ភាព​អាស៊ាន អី​ញ្ចឹ​ង​ចំណុច​នេះ​ជា​ចំណុច​គោល ។ អាស៊ាន​នៅ​តែ​មាន​សារៈ សំខាន់ នៅ​ក្នុង​តំបន់​សម្រាប់​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​ដោយ​សន្តិវិធី ដោយ​គោរព​ច្បាប់​អន្តរជាតិ និង​ចូលរួម​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ​។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​អះអាង​ថា សមាជិក​អាស៊ាន​សុទ្ធតែ​គាំទ្រ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ថា ពិតជា​មាន​តម្លៃ​ណាស់ ។ ថ្នាក់ដឹកនាំ​វៀតណាម និង​ឡាវ​បាន​អះ អាង​នឹង​បន្ត​ធ្វើការ​ចូលរួម​ក្នុង​បេស​កម្ម​ជាមួយ​ក្រុ ម​ការងារ​សង្កេតការណ៍ អាស៊ាន ដើម្បី​ជួយ​ធានា​ក្នុង​គោលបំណង​ឲ្យ​មានការ​អនុ​វត្តបទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព និង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ពិសេស​នោះ​ក្នុង​គ្រួសារ​អាស៊ាន​។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា​៖«​មាន​តែ​គ្រួសារ​អាស៊ាន​ដែល​អាច​និយាយ​គ្នា​បាន ក្រៅពី​នេះ គ្មាន​អ្នក​ណា​និយាយ​គ្នា​បាន​ទេ ។ គេ​មិន​យល់​យើង​នោះ​ទេ អី​ញ្ចឹ​ង​ដល់​គ្រួសារ​យើង​បាន​អាច និយាយ​គ្នា​បាន​» ។ ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា – ថៃ​ឯកឧត្តម សួ​ស យ៉ា​រ៉ា ក៏​បាន​លើក​ឡើង​ថា​ក្នុង​កិច្ចប្រជុំ​ភាគី​ទាំងអស់​ក៏​បាន​ឲ្យ​តម្លៃ​លើ​សន្តិភាព​ការ​គោរព​លើ​ផ្នែក​បច្ចេកទេស គោលការណ៍​ច្បាប់ ឬ​ស​ន្ធី​សញ្ញា​ទាំងអស់ ។ គោលការណ៍​ដែល​សេសសល់​រឿង​ព្រំដែន​នោះ កម្ពុជា​បាន​ធ្វើ​ការងារ​ជាមួយ​វៀតណាម និង​ជាមួយ​ឡាវ រួច​ហើយ ។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​អះអាង​ថា ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ថ្នាក់ដឹកនាំ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​គោរព​ដែន​អធិបតេយ្យភាព​យ៉ាង​រឹង​មាំ ។ ឯកឧត្តម​សង្កត់ធ្ងន់​ថា​៖ «​ភាគី​វៀតណាម និង​ឡាវ បាន​ឯកភាគ​ថា​យើង មិន​ទុក​ជម្លោះ​ទៅ ឲ្យ​កូនចៅ​យើង​តទៅ​ទៀត​ទេ ត្រូវ​ដោះស្រាយ​ជម្លោះ​នៅ​ជំនាន់​យើង​ឲ្យ​ហើយ ។ នៅ​ពេល​មិន ទាន់​មាន​ជម្លោះ​យើង​ជជែក​ពិភាក្សា​គ្នា​តាម​បច្ចេកទេស តាម​ច្បាប់ យ៉ាងម៉េច​! យើង​ព្រម ព្រៀង​គ្នា ទៅ អី​ញ្ចឹ​ង​ដូច្នេះ​ហើយ យើង​នឹង​ដោះស្រាយ​បញ្ហា ព្រំដែន​ចប់​ឲ្យ​បាន​១០០%​តែ​ម្តង ហើយ​ឆាប់​ទៀត »​។

ឯកឧត្តម​បា​នប ន្ថែ​ម​ថា​ចំពោះ​ការងារ​ព្រំ​ដែ ន​គឺជា​ការ​បច្ចេកទេស ចំណែក​ការងារ​ផ្នែក​ន​យោ​បា យ​គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​កា​រង​ផ្តល់​សច្ចាប័ន​គឺ​រដ្ឋ​សភាជាតិ​។ ដូច្នេះ​ក្រោម​ការ​ដឹកនាំ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក មិន​ទុក​មរតក​នេះ ជា​ជម្លោះ​ទេ គឺ​ទុក​មរតក​ជា​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ