ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ការងារ​ជិត ១​ពាន់​កន្លែង និង​អត្ថប្រយោជន៍ ប​.​ស​.​ស​.​ ត្រូវ​បាន​ផ្សព្វផ្សាយ ​ដល់​អតីត​ពលករ​នៅ​ខេត្ត​ប៉ៃលិន

4 ម៉ោង មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រៀបចំ​ឡើង​នៅ​បរិវេណ​សាលាស្រុក​សាលា​ក្រៅ ក្នុង​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​នាំ​យក​រោងចក្រ…

ខេត្តប៉ៃលិន​៖ វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រៀបចំ​ឡើង​នៅ​បរិវេណ​សាលាស្រុក​សាលា​ក្រៅ ក្នុង​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​នាំ​យក​រោងចក្រ សហគ្រាស​ចំនួន​៤ ផ្តល់​ឱកាស​ការងារ​ជិត​១​ពាន់​កន្លែង​ដោយ​ផ្ទាល់​ដល់​អ​តី​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​ស្វែងរក​ការងារ​ ។

វេទិកា​ការងារ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រារ​ព្ឋ​ធ្វើ​ឡើងជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ក្រោម​ប្រធានបទ​៖ «​ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ជម្រើស​ដ៏​ប្រសើរ ដែល​នាំ​យក​ឱកាស​ការងារ​ ក្នុងស្រុក​សរុបរ​ចំនួន ៨៦ ០១៧​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​សម្រាប់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។

ឯកឧត្តម​យឹ​ម ស៊ី​ណ​ន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ឱកាស​ការងារ​ទាំងនេះ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន ​សម្រាប់​បងប្អូន​ដែល​មាន​បំណង ​កសាង​ជីវភាព​នៅ​ក្នុង​ប្រទេស ដែល​ប្រសើរ​ជាង​ការ​ប្រឈម​នឹង​បញ្ហា​រើសអើង ហានិភ័យ​សុវត្ថិភាព កង្វះ​ការ​គាំពារ​សុខភាព និង​បាត់បង់​ឱកាស​រស់នៅ​ជួបជុំ​គ្រួសារ ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការងារ​ក្នុងស្រុក បងប្អូន​នឹង​ក្លាយជា​សមាជិក បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​៖ (១) ការ​ថែទាំ​សុខភាព ដោយ​អាច​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដៃគូ​ដោយ​មិន​ចំណាយ​ប្រាក់ (២)​ហានិភ័យ​ការងារ ដោយ​ទទួល​បានការ​ការពារ និង​ការ​ផ្តល់​តាវកាលិក​នៅ​ពេល​មាន​គ្រោះថ្នាក់​ការងារ និង (៣) ប្រាក់​សោធន​និវត្តន៍ ដែល​ធានា​ប្រាក់​ចំណូល​ប្រចាំខែ​ នៅ​ពេល​ចាស់ជរា ដូច​មន្ត្រីរាជការ​ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​កំពុង​លើកទឹកចិត្ត​ ឱ្យ​យុវជន​ចុះ​ឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែល​ជា​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចូលរួម​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​មាតុភូមិ​ឱ្យ​កាន់តែ​រឹង​មាំ ​។

សម្រាប់​រោងចក្រ សហគ្រាស​ទាំង​៤ ដែល​សម្ភាស​ផ្តល់​ឱកាស​ការងារ​ភ្លាម​ៗ​ក្នុង​វេទិកា​ការងារ​នា​ពេល​នោះ រួម​មាន​៖ រោងចក្រ វេន​ធូ​រ៉ា លេ​ឌើ​វែ​រ អឹ​ម​អេ​ហ្វ​វ៉ា​យ (​ស៊ី​ឌី​) ឯ​.​ក​, រោងចក្រ យ៉ា​ហ្សា​គិ (​ខេ​បូ​ឌា​)​ប្រូ​ដាក់​, ក្រុមហ៊ុន វី អូ ភី ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន ឆាយ​ណា​វ័​រយាន ​៕ អត្ថបទសហការ