ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងត្រៀមរៀបចំព្រឹត្តិការណ៍ធំៗសម្រាប់ឆ្នាំ២០២៦

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​លទ្ធផល​ផ្លែផ្កា​នៃ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​លើ​វិស័យ​បេតិកភណ្ឌ…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​លទ្ធផល​ផ្លែផ្កា​នៃ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​លើ​វិស័យ​បេតិកភណ្ឌ ។

ជាក់ស្តែង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ យើង​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមការងារ​របស់​លោកស្រី នៅ​ថ្ងៃនេះ ។ យើង​បាន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​អំពី​សម្បត្តិ​វប្បធម៌ (CPAIG) រវាង​សហរដ្ឋអាមេរិក​–​កម្ពុជា ដែល​ជា​កិច្ចព្រមព្រៀង​តែ​មួយ​គត់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អំពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​បេតិកភណ្ឌ​វប្បធម៌​ទ្វេភាគី​របស់​យើង​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា នឹង​មាន​ព្រឹត្តិការ​រណ៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទៀត នា​ពេល​ខាង​មុខ ខណៈ​ដែល​យើង​ធ្វើការ​រួម​គ្នា​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ២៥០ នៃ​ការ​បង្កើត​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០២៦ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ