ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុតាងនៃការឈ្លានពាន ៖ ទិដ្ឋភាពខ្ទេចខ្ទីនៃស្ពានមេទឹក ក្រោយការវា.យប្រហារតាមអាកាសពីកងទ័ពថៃកាលថ្ងៃ​ទី​១៣ ខែធ្នូ

9 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ទិដ្ឋភាព​នៃ​ការ​ខូចខាត​ទាំងស្រុង​ស្ពាន​ជ័យជម្នះ (​ស្ពាន​មេទឹក​) ដែល​ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដែល​ត្រូវ​បាន​ទាហាន​ឈ្លានពាន​ថៃ ទម្លាក់​គ្រាប់បែក​ដោយ​ប្រើ​យន្តហោះ F-16 កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ក្រុមការងារ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP រួម​ជាមួយ​អង្គភាព​ព័ត៌មាន ចំនួន​១១​ផ្សេង​ទៀត ដែល​ដឹកនាំ​ដោយ​ក្រសួង​ព័ត៌មាន​បាន​ចុះ​មក​ផ្តិត​យក​ទិដ្ឋភាព​ដោយ​ផ្ទាល់​នៅ​ទីនោះ​ជា​ថ្មី ដើម្បី​បង្ហាញ​ឱ្យ​ឃើញច្បាស់​ពី​ទ​ង្វើ​ឈ្លានពាន ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក មិន​រើសមុខ មិន​រើស​ទីតាំង​របស់​ទាហាន​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។

សូមបញ្ជាក់ថា ៖ ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ត្រូវ​បាន​ស្ថាបនា​ជា​ស្ពានបេតុង (​ប្រេ​កុងត្រាំង​) ដែល​ត​ភ្ជាប់​ពី​ពី​ត្រើយម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​ស្ទឹង​មេ​ទឺ​ក ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​គីឡូម៉ែត្រ​លេខ ១៦៩+៤០០ មាន​ប្រវែង ១៨០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ​ ។

ស្ពាន​នេះ​ស្ថាបនា​រួច​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្រុម​ហុ​ន​ចិន CRBC​ ។ ស្ពាន​នេះ មាន​ចំងាយ​ពី​ព្រំដែន​ប្រហែល ៨,៥​គីឡូម៉ែត្រ ដែល​ជា​ច្រក​ងាយស្រួល​តែ​មួយ​គត់ ភ្ជាប់​ទៅ​ប្រជុំជន​ថ្មដា ស្រុក​វាល​វែង​។

បច្ចុប្បន្ន​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តពោធិ៍សាត់ និង​អាជ្ញាធរ បាន​ជួសជុល​ផ្លូវ​ក្រួស​ក្រហម​ដើម្បី​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ