ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ករណីហិង្សា​មាន​ស្ថាន​ទម្ងន់ទោស

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ឈ្មោះ អ៊ុំ កក្កដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ។

បន្ទាប់​ពី​ទទួល​បណ្ដឹង​រួច លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​២២៖១៥​នាទី ត្រង់​ចំណុច​ភូមិ​ជ័យ​សាក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​មានការ​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ពាក់ព័ន្ធ​ករណីហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទង្ង​ន់​ទោស (​ប្រើ​កំ​បិត​ផ្គាក់ ដំបង បំពង់​ទីប​) បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ និង​ប្រើប្រាស់​សារធាតុ​ញៀន​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ បាន​កសាង​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ