ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាយ​ស៊ីស​ថា​ករណី​ផ្ទុះ​គ្រា.ប់​បែ.ក​អ.ត្ត​ឃា.ត​នៅ​ប៉ាគី​ស្ថាន​ជា​ស្នា​ដៃ​របស់​ខ្លួន

1 នាទី មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប្រទេស​ប៉ាគីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​​​ និង​របួស​​ជាង​១០០​នាក់​នោះ ក្រុម​រដ្ឋ​ឥស្លាម​អាយ​ស៊ីសប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​។ នេះ​ជាការ​វាយ​ប្រហារ​បែប​ភេរវ​កម្ម​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រដ្ឋ​ធានី​របស់​ប៉ាគីស្ថាន​ចាប់​តាំង​ពី​ក្រោយ​ការ​វាយ​ប្រហារ​​ទៅ​លើ​សណ្ឋា​គារ​ម៉ារីយ៉ូត​ (Marriott hotel) កាល​ពី​​ឆ្នាំ​២០០៨​។ មន្ត្រី​រដ្ឋ​បាល​ក្រុង​ឥស្លាម​ម៉ាបាត​បញ្ជាក់ថា​មនុស្ស​៣១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​វិហារ​ឥស្លាម​និកាយ​ស៊ី​អាយ (Shiite)…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប្រទេស​ប៉ាគីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​​​ និង​របួស​​ជាង​១០០​នាក់​នោះ ក្រុម​រដ្ឋ​ឥស្លាម​អាយ​ស៊ីសប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​។ នេះ​ជាការ​វាយ​ប្រហារ​បែប​ភេរវ​កម្ម​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រដ្ឋ​ធានី​របស់​ប៉ាគីស្ថាន​ចាប់​តាំង​ពី​ក្រោយ​ការ​វាយ​ប្រហារ​​ទៅ​លើ​សណ្ឋា​គារ​ម៉ារីយ៉ូត​ (Marriott hotel) កាល​ពី​​ឆ្នាំ​២០០៨​។

មន្ត្រី​រដ្ឋ​បាល​ក្រុង​ឥស្លាម​ម៉ាបាត​បញ្ជាក់ថា​មនុស្ស​៣១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​វិហារ​ឥស្លាម​និកាយ​ស៊ី​អាយ (Shiite) នៃ​​តំបន់​ជាយ​ក្រុង​។ គេ​គិត​ថា​ចំ​នួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​ព្រោះ​នៅ​ក្នុង​ចំណោម​​​ជន​រង​គ្រោះ​ដែល​ត្រូវ​របួស​ទាំង​នោះ អ្នក​ខ្លះ​របួស​ធ្ងន់​ធ្ងរ​។ សូម​រំលឹក​ថា​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​​នោះ​កើត​ឡើង​កាល​ពី​ល្ងាច​ម្សិល​មិញ​នៅ​ពេល​សាសនិក​ឥស្លាម​កំពុង​សូត្រ​ធម៌។

ក្រុម​អាយ​ស៊ីស​ប្រកាស​ថា​ជន​ប្រដាប់​អាវុធ​របស់​ខ្លួន​ម្នាក់ (នៅ​ក្នុង​ចំណោម​ជា​ច្រើន​​នាក់​ទៀត​) តម្រង់​គោល​ដៅ​ទៅ​រក​កន្លែង​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ រួច​ក៏​ចុច​បំផ្ទុះ​គ្រាប់​បែក​ដែល​បង្កប់​នៅ​ក្នុង​អាវ​របស់​គាត់​បណ្ដាល​ឱ្យ​ស្លាប់​ និង​របួស​មួយ​ចំនួន​ធំ​។ នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​​ប្ដេជ្ញា​ថា​នឹង​តាម​ចាប់​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​យក​​ទៅ​​ផ្ដន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​។

ក្រោយ​ហេតុ​​ការណ៍​នេះ ប្រទេស​មួយ​ចំនួន​បញ្ចេញ​ប្រតិ​កម្ម​​ជា​បន្ត​បន្ទាប់​។ ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រធានា​ធិបតី​ប៉ាគីស្ថាន​។ លោក​ចាត់​ទុក​​ថា​នេះជា​ «ទង្វើ​អនារិយធម៌»។ លោក​​ថ្លែង​ថា​ប្រទេស​រុស្ស៊ី​ត្រៀម​ខ្លួន​ដើម្បី​ពង្រីក​កិច្ច​សហ​ការ​ជា​មួយ​ប៉ាគីស្ថាន​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវក​ម្ម​។ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ក៏​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ​ផង​ដែរ​។

លោក​ហ្គូតេរ៉េស​ចាត់​ទុក​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​ស៊ីវិល​ និង​​ទៅ​លើ​កន្លែង​សក្ការៈ​សាសនា​ដូច្នេះ​​ជា​ករណី​ដែល​​លោក​មិន​អាច​ទទួលយក​បាន​ជា​ដាច់​ខាត​។​ លោក​សូម​ចូល​រួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុតជាមួយ​ក្រុម​គ្រួសារ​សព​។ លោក​ក៏​សូម​ជូន​ពរ​ឱ្យ​អ្នក​ដែល​កំពុង​ត្រូវ​របួស​ឆាប់​ជា​សះ​ស្បើយ​ឡើង​វិញ​ផង​ដែរ​។ ក្រៅពី​នេះ ថ្នាក់​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត​ដូច​ជា​កាណាដា​ អាល្លឺម៉ង់​ អ៊ីតាលី បារាំង​ អេស្ប៉ាញ ចិន​។ល។​ បាន​ផ្ញើ​លិខិត​​​​រំលែក​ទុក្ខ​។

ប្រទេស​ឥណ្ឌា​សូម​ចេញ​មុខ​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្លួន​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្ត​ឃាត​នោះ​ទេ​។ ក្រសួង​ការ​បរទេស​ឥណ្ឌា​ចេញ​សេច​ក្ដីប្រ​កាស​ថា​នេះ​ជា​ករណី​ដែល​ត្រូវ​តែ​ថ្កោល​ទោស​ជា​ដាច់​ខាត​។ ឥណ្ឌា​សូម​ចូលរួម​សោក​ស្ដាយ​ និង​ចូល​រួម​​រំលែក​ទុក្ខ​ចំពោះ​រឿង​នេះ​៕ ប្រភព៖ សារ​ព័ត៌​មាន​ឡឺម៉ុង (Le Monde) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ